ខេត្តព្រះសីហនុ៖
សពបុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់
ក្នុងបន្ទប់លេខ១៣ ជាន់ទី៤នៃសណ្ឋាគារឃីងហ្គោល
ដែលមានលក្ខណៈហើមស្អុយរលួយ
និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ មីនា
២០១៣ស្ថិតក្នុងក្រុមទី១៣ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ
ខណៈបុគ្គលិកអនាម័យមិនឃើញចុះមកខាងក្រោម៤ថ្ងៃមកហើយ
ដោយមានការសង្ស័យក៏យកកូនសោចាក់ចូលមើល ស្រាប់តែឃើញដេកស្លាប់តែម្តង។
ជនជាតិបរទេសដែលដេកស្លាប់ត្រូវបានគេស្គាល់ឈ្មោះ
បឺតទ្រីម៉ាស អាឡិចសិនឌ័រ អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរ
បានចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើកាលពីថ្ងៃទី៣ វិច្ឆិកា ២០១២ ។
ការស្លាប់ជនជាតិបរទេសនេះ
សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាជាករណីអ្វីនោះនៅឡើយទេ
ព្រោះសពមានលក្ខណៈហើមស្អុយរលួយទៅហើយ។(KOH)