Monday, March 25, 2013

ព្រះសង្ឃ​មួយ​អង្គ​ចងក​សម្លាប់​ខ្លួន​លើ​ដើម​ក្រសាំង​មិនដឹងមូលហេតុ

ខេត្តកំពង់ស្ពឺ​ ៖​ ព្រះសង្ឃ​១​អង្គ​ត្រូវ​បាន​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ក្រសាំង ​ កាលពី​វេលា​ម៉ោងជាង​១៧​ល្ងាច​ ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៣​ ស្ថិត​ភូមិ​ត្បូង​បឹង​ ឃុំ​ស្រង់​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​
​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ ថា​ ព្រះសង្ឃ​ដែល​ចងក​សម្លាប់​ខ្លួន​ឈ្មោះ​ ម៉ែ​ន​ វិ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​ព្រះសង្ឃ​បួស​នៅ​ប្រទេស​ថៃ​ ទើប​ត្រឡប់​មក​ស្រុ​កំណើត​វិញ​រយៈពេល​៣-៤​ថ្ងៃនេះ​ប៉ុណ្ណោះ​ ។​
​ប្រ​ភ​ព័ត៌មាន​ពី​សាច់ញាតិ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ ព្រះ​តេជគុណ​ជា​កូនកំព្រា​ឪពុក​ម្តាយ​ ហើយ​បាន​ចាក​ចេញពី​ស្រុក​កំណើត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ទៅ​បួស​ជា​ព្រះ​នៅ​ក្នុង​ប្រទេស​ថៃ​បាត់​ ហើយ​ឃើញ​ត្រឡប់​មក​វិញ​ ស្នាក់​នៅ​ជាមួយ​បងប្អូន​ ក្នុង​ ក្រុង​ច្បារមន​ ។​ ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ថៃ​ ព្រះ​តេជគុណ​ហាក់​មាន​សតិ​ខុស​ប្រក្រតី​ ចេះ​តែ​និយាយ​ថា​ខ្លួន​បាន​ធ្វើ​ខុស​  មិន​ចង់​រស់​នៅទេ​ ចង់​តែ​ស្លាប់​ ហើយ​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ លុះ​ពេល​យប់​បាន​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​ថា​ គេ​ចង់​តែ​សម្លាប់​ខ្លួន​ ព្រោះ​បាន​ប្រព្រឹត​ខុស​ តែ​មិន​បាន​បញ្ជាក់​ប្រាប់​ថា​ ខុស​អ្វី​នោះ​ទេ​ ស្រាប់​ដល់​ល្ងាច​ថ្ងៃ​ទី​២៤​ ខែមីនា​ ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក​ នឹង​ដើម​ក្រសាំង​នៅ​ជាប់ជើង​ភ្នំ​ស្រង់​តែ​ម្តង​ ។​
​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ថា​ ព្រះសង្ឃ​រង​គ្រោះ​បាន​យក​សំពត់​ ចង​.​កលើ​ដើម​ក្រសាំង​បណ្តាល​ឱ្យ​ស្លាប់​ ហើយ​ត្រូវ​បាន​អ្នក​ឃ្វាលគោ​ប្រទះ​ឃើញ​ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​ ។​ 
​ចំពោះ​ករណី​នេះ​ត្រូវ​បាន​មហាជន​ សន្និដ្ឋាន​ខុសៗ​គ្នា​ ខ្លះ​ថា​អាច​ជា​អំពើ​ឃាតកម្ម​ ខ្លះ​ទៀត​ថា​ ចងក​ ប៉ុន្តែ​សមត្ថកិច្ច​ សន្និដ្ឋាន​ថា​ព្រះ​អ​ង្ឃ​បាន​ចងក​សម្លាប់​ខ្លួន​ មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាត់កម្ម​ទេ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​នេះ​ សាកសព​ត្រូវ​បាន​ សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕​

Comments system

Disqus Shortname