Sunday, March 24, 2013

សន្ដិសុខ​ទារ​ភាស៊ី​នៅ​ផ្សារ​ចាស់​ព្រួត​គ្នា​វាយ​បុរស​​រត់​តាក់ស៊ី​ម្នាក់​របួសធ្ងន់​រង​ការ​រិះគន់​ពី​អាជីវករ​

ខេត្ដពោធិ៍សាត់ៈ​ បុរស​អ្នក​រត់​តាក់ស៊ី​ ម្នាក់​ត្រូវ​សន្ដិសុខ​យាម​ចំណតរថយន្ដ​ នៅ​ផ្សារ​ចាស់​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ព្រួត​គ្នា​ វាយ​ឱ្យ​រង​របួសធ្ងន់​ ខណៈ​ទារ​លុយ​ភាស៊ី​ មិន​បាន​ ។​
​ករណី​វាយ​អ្នក​រត់​តាក់ស៊ី​នេះ​បាន​ កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណតរថយន្ដ​ផ្សារ​ ចាស់​ ស្ថិត​ក្នុងភូមិ​ សង្កាត់​ខាងលើ​ ។​
​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ចាន់​ នៀង​ អាយុ​២១​ឆ្នាំ​ មុខរបរ​ រត់​តាក់ស៊ី​ពី​វាល​វែង​មក​ពោធិ៍សាត់​ បច្ចុប្បន្ន​រស់នៅ​ឃុំ​អន្លង់​រាប​ ស្រុក​វាល​ វែង​ ខេត្ដពោធិ៍សាត់​ ។​ មុន​ពេល​កើត​ ហេតុ​ បុរស​អ្នក​រត់​តាក់ស៊ី​បាន​បើក​រថ​ យន្ដ​មក​ចំណត​ដូច​សព្វដង​ តែ​នៅ​ថ្ងៃ​ កើតហេតុ​ បុរស​អ្នក​រត់​តាក់ស៊ី​មិន​មាន​ បំណង​ដឹក​អ្នកដំណើរ​ទៅ​វាល​វែង​នោះ​ទេ​ ក្រោយមក​ដោយ​បើករថយន្ដ​ទៅ​ចត​ទុក​ ហួស​ពី​ចំណត​ ស្រាប់តែ​ក្រុម​សន្ដិសុខ​ បាន​ស្រែក​ប្រាប់​អ្នក​រត់​តាក់ស៊ី​ថា​ មេ​គេ​ ហៅ​ឱ្យទៅ​ជួប​ខណៈ​ដែល​ជន​រង​គ្រោះ​តប​ទៅ​វិញ​ថា​ “​គាត់​មិន​ទៅ​ទេ​ ព្រោះ​គ្មាន​ កិច្ចការ​ណា​ដែល​ត្រូវ​ទៅ​ជួប​”​ ម្យ៉ាងទៀត​  នៅ​ថ្ងៃនេះ​គាត់​ក៏​មិន​បាន​ដឹក​អ្នកដំណើរ​ នោះ​ដែរ​ ។​ ស្រប​ពេល​នោះ​ក្រុម​សន្ដិសុខ​ ទារ​ភាស៊ី​នៅ​ចំណតរថយន្ដ​នាំ​គ្នា​ចាប់​ អូស​វាយ​ក្បាល​ជន​រង​គ្រោះ​នឹង​វិទ្យុ​ទាក់​ ទង​ ។​ បន្ទាប់​មក​ក៏​លិចមុខ​ឈ្មោះ​ ម៉េ​ង​ ជា​មេ​សន្ដិសុខ​ប្រចាំ​នៅ​ចំណត​មួយ​នេះ​បាន​នាំ​បក្ខពួក​២-៣​នាក់​ទៀត​មក​ ព្រួត​ វាយ​បុរស​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់​តែ​ម្ដង​ ។​
​ជន​រង​គ្រោះ​បាន​បន្ដ​ថា​ ក្រុម​សន្ដិសុខ​ បាន​វាយ​ធ្វើបាប​ខ្លួន​យ៉ាង​ខ្លាំង​ ហើយ​កុំ​តែ​ បាន​ក្រុម​អាជីវករ​ និង​អ្នក​រត់​តាក់ស៊ី​ដូច​ គ្នា​ជួយ​ធ្វើ​អន្ដរាគមន៍​ ទើប​ក្រុម​សន្ដិសុខ​ បាន​នាំ​គ្នា​ដកថយ​ ។​ ជន​រង​គ្រោះ​បញ្ជាក់​ ថា​ ករណី​នេះ​ គាត់​មិន​សុខចិត្ដ​នឹង​ក្រុម​ សន្ដិសុខ​ទាំងនេះ​ទេ​ ហើយនឹង​ដាក់​ពាក្យ​ បណ្ដឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​ដើម្បី​ ទាមទារ​យុត្ដិធម៌​ ។​
​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​ ខេត្ដពោធិ៍សាត់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ជន​រង​ គ្រោះ​ និង​ក៏​បាន​ទទួល​ពាក្យបណ្ដឹង​ខាង​ សន្ដិសុខ​ទារ​ភាស៊ី​ផង​ដែរ​ ។​
​ទាក់​ទឹ​ន​ការ​ប្រើ​ហិង្សា​ពី​សំណាក់ ​ក្រុម​ សន្ដិសុខ​ព្រួត​គ្នា​វាយ​ទៅ​លើ​អ្នក​រត់​តាក់​ ស៊ី​ម្នាក់ឯង​នេះ​ដែរ​ ក្រុម​អាជីវករ​បានឱ្យ​ ដឹង​ថា​ ក្រុម​សន្ដិសុខ​ប្រចាំ​ចំណតរថយន្ដ​ ផ្សារ​ចាស់​នេះ​ ពួក​គេ​ពិតជា​មាន​ភាព​ អនាធិបតេយ្យ​ខ្លាំង​ណាស់​ បើ​និយាយ​ស្ដី​ វិញ​ដូច​ជា​ពួក​ ប៉ុ​ល​ ពត​ មក​ចាប់ជាតិ​ អ៊ីចឹង​ គឺ​គ្មាន​ច្បាប់​ គ្មាន​ទម្លាប់​អ្វី​នោះ​ទេ​ មួយ​ថ្ងៃៗ​បង្ក​ភាព​រញ៉េរញ៉ៃ​ទារ​ភាស៊ី​ តាម​អំពើ​ចិត្ដ​ ។​ អាជីវករ​បាន​សំណូម​ ពរ​ផង​ដែរ​ដល់​លោក​ចៅហ្វាយ​ក្រុង​ ពោធិ៍សាត់​ជួយ​ពិនិត្យ​មើល​ក្រុម​សន្ដិ​ សុខ​ទាំងនេះ​ផង​បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​មាន​ភាព​អនាធិបតេយ្យ​កាន់តែ​ ខ្លាំង​ពុំ​ ខាន​ឡើយ​ ។​
​ជុំវិញ​ក្រុម​សន្ដិសុខ​ផ្សារ​ចាស់​ វាយ​ អ្នក​រត់​តាក់ស៊ី​ មាន​ទាំង​មេ​សន្ដិសុខ​ ឈ្មោះ​ម៉េ​ង​ ជា​ ផង​នោះ​ អ្នក​យក​ព័ត៌មាន​ នគរវត្ដ​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​ ថា​ ហេតុ​អ្វី​សម័យ​មានច្បាប់​ទម្លាប់​ហើយ​ នោះ​ នាំ​គ្នា​ព្រួត​វាយ​មនុស្ស​បែប​នេះ​?៕(ប្រភពនគវត្ត)

Comments system

Disqus Shortname