ភ្នំពេញ៖ ក្រុមហ៊ុន Dell បានប្រកាសពីបណ្តាញថ្មី
ដែលជួយឲ្យអតិថិជន ពង្រីកបណ្តាញរបស់ពួកគេ ជាមួយនឹងកម្មវិធី software-defined
10G cloud និង virtualized data centers ជាដើម។
អ្នកស្រី Lertluk Kunlasutti នាយកគ្រប់គ្រងក្រុមហ៊ុន Dell
ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា "កាលពីត្រីមាសមុន យើងទទួលបានជោគជ័យ
យ៉ាងខ្លាំងលើជំនួញ Dell Networking ដោយប្រាក់ចំណូល មានកំណើនដល់ទៅ 2 តួលេខ។
យើងយល់ឃើញថាផ្នែក Network គឺជាគន្លឹះ ដ៏សំខាន់ក្នុងការជួយជម្រុញ
ឲ្យអតិថិជនដែលជាសហគ្រាស ឈានទៅដល់ការប្រើប្រាស់ ដំណោះស្រាយដ៏ល្អបំផុតគឺ 10G
និង 40G ក្នុង Application-aware, Converged, Virtualized និង Hybrid cloud
enviroments។"
បណ្តាញថ្មីរបស់ Dell បន្តធ្វើការអភិវឌ្ឍន៍ដ៏ធំធេងក្នុង blade switching
ជាមួយ Dell MXL blade switch និង Dell Power Edge M I/O Aggregator
បង្ហាញពីការផ្លាស់ប្តូររបស់អតិថិជនទៅកាន់ 10/40G នៅក្នុង data center
និងការបង្កើតអោយ កាន់តែមានប្រសិទ្ធភាព ថែមទៀតសម្រាប់សមត្ថភាព តភ្ជាប់របស់
server និង storage។
Dell S4820T top-of-rack (ToR) សម្រាប់ការប្រើប្រាស់ ជាមួយ data center
និង cloud computing environments កម្រិតខ្ពស់ បង្កើនភាពពេញនិយមនៃ
twisted-pair copper cabling និងផ្តល់ការដាក់បញ្ចូលគ្នា
ដ៏ត្រឹមត្រូវនៃសមត្ថភាពក្នុងការតម្លើង ដំណើរការភាពងាយស្រួលនៃប្រតិបត្តិការ
និងតម្លៃប្រសិទ្ធភាព។ Dell S4820T ត្រូវបានផ្តល់ថាមពលដោយ Force 10
operating system (FTOS) និងត្រូវបានរចនាដើម្បីគាំទ្រដំណើរការទាំងលើ Layer 2
និង Layer 3 ដែលទាមទារសម្រាប់ Web 2.0 សហគ្រាស និងអ្នកផ្គត់ផ្គង់ cloud
server data centers។
Dell MXL ត្រូវបានផ្តល់ថាមពលដោយ FTOS និងត្រូវបានបង្កើតឡើងសម្រាប់ Dell
Power Edge M1000e blade server chassis គឺជា blade switch
ដែលមានលក្ខណៈពិសេសពេញលេញជាមួយនឹង 1/10/40GbE Layer 2 និង Layer 3
ដែលជួយបង្កើនសមត្ថភាពក្នុងការតម្លើង bandwidth ដំណើរការ
និងភាពងាយស្រួលនៃប្រតិបត្តិការសម្រាប់ data center និង campus
environments។ Dell Power Edge M I/O Aggregator
ផ្តល់ជូននូវជម្រើសនៃសមត្ថភាពតភ្ជាប់ស្រដៀងគ្នា ហើយត្រូវបានធ្វើអោយល្អប្រសើរ
សម្រាប់ភាពងាយស្រួលនៃ plug-and-play និងការប្រើប្រាស់បានដោយប្រសិទ្ធភាព
និងឆាប់រហ័សនៃ “configuration free”។
ផលិតផលទាំងពីរនេះ គាំទ្រការផ្លាស់ប្តូរនៃចរាចរពី server-to-server
(ខាងកើត-ខាងលិច) នៅក្នុង Power Edge 1000e chassis។
វាជួយបង្កើនដំណើរការបណ្តាញ ខណៈដែលចរាចរមិនចាំបាច់ធ្វើដំណើរឡើង និងចុះពី
data center core ខណៈដែលប្រពន្ធ័កុំព្យូទ័រដទៃទៀតត្រូវការ ៕(DAPNEWS)