ព្រះសីហនុ:
តារាចម្រៀង ហេង ពិទូ
និងអ្នករួមដំណើរ៣នាក់ផ្សេងទៀត បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ
និងតារាចម្រៀង ខេមរៈ សេរីមន្ត របួសធ្ងន់
ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា
កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ខែមីនាឆ្នាំ២០១៣
នៅផ្លូវជាតិលេខ៤ ចំណុចមុខប៉ុស្តិ៍សង្កាត់បិតត្រាំង ស្រុកព្រៃនប់
មានចំងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍នោះ គឺមានមានរថយន្ត Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ
2K 7997 ជិះដោយតារាចម្រៀងចំនួន៨នាក់
មានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ
បុកជាមួយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK ពាក់ស្លាកលេខភ្នំពេញ 3A
9723 បណ្តាលឲ្យស្លាប់ចំនួន៤នាក់
ក្នុងនោះគេក៏មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ
ព្រោះសពបានខ្ទេចខ្ទីអស់
ប៉ុន្តែគេគ្រាន់តែសង្ស័យថាមានម្នាក់ឈ្មោះហេង ពិទូ ជាតារាចម្រៀង។
រីឯតារាចម្រៀង ខេមរៈ សេរីមន្ត ដែលមានរបួសធ្ងន់
ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ហេតុការណ៍នេះបានកើតឡើង ពេលមានភ្លៀងខ្លាំង៕