នៅអាមេរិកគេមានការចាប់អារម្មណ៍ខ្លាំងណាស់
ចំពោះព័ត៌មាន
និងរូបភាពពីប៉ូលិសក្រុងញូវយ៉កម្នាក់បានធ្វើអំណោយស្បែក
ជើងកវែងមួយគូដល់បុរសគ្មានទីជម្រកម្នាក់ដែលដើរដោយជើងទទេ
។រូបភាពនៃអំពើល្អរបស់ប៉ូលិសរូបនេះត្រូវបានមនុស្សជាង
៦០០.០០០នាក់តាមFACEBOOK និយាយសរសើរថា
នេះពិតជាអំពើសប្បុរសធម៌មួយ ។
ក៏ប៉ុន្តែការពិតរបស់អ្នកគ្មានទីជម្រកនៅអាមេរិកពិតជា
ស្មុគស្មាញ ។
កាលពីចុងសប្តាហ៍កន្លងមកនេះកាសែតញូវយ៉ក
ថែមបានផ្សាយពីបុរសគ្មានទីជម្រកម្នាក់រស់នៅតាមចិញ្ចើមថ្នល់
ដែលគ្មានស្បែកជើងពាក់ពេលរងា
តែត្រូវបានប៉ូលិសម្នាក់ទិញស្បែកជើងបុតមួយគូឱ្យមានតម្លៃ
១០០ដុល្លារ ។
ក៏ប៉ុន្តែក្រោយទទួលបានស្បែកជើងមួយគូនោះបុរសគ្មានទីជម្រក
នោះនៅតែបន្តដើរដោយជើងទទេទៀតដោយលាក់ទុកស្បែកជើងថ្មីនោះ
។ បុរសឈ្មោះFEFFREY HILLMAM នេះនិយាយថា
ស្បែកជើងនេះមានតម្លៃគិតជាប្រាក់ច្រើនណាស់ ។
ទោះជាយ៉ាងណាគាត់អរគុណណាស់ចំពោះអំពើ
សប្បុរសរបស់នាយប៉ូលិសរូបនេះ ។
គាត់និយាយប្រាប់កាសែតញូវយ៉កថែមថា
ខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះអ្វីដែលនាយប៉ូលិសនេះបានធ្វើ ។
ត្រូវឱ្យមានមនុស្សដូចគាត់ច្រើននាក់លើផែនដីយើងនេះ ។
ខ្ញុំសូមអរគុណគាត់យ៉ាងអស់ពីដួងចិត្ត ។
ខ្ញុំបានពាក់ស្រោមជើងខ្លី២សម្រាប់ដែរតែខ្ញុំនៅតែរងា ។
ប៉ូលិសរូបនេះបានជួបនិយាយជាមួយខ្ញុំ
ហើយបន្ទាប់មកគាត់ទៅកាន់ហាងមួយនៅក្បែរដើម្បីទិញស្បែកជើងបុត
នោះឱ្យខ្ញុំ ។ ស្បែកជើងនេះពិតជាថ្មី ។
មានមនុស្សតិចណាស់ដែលមានភ័ព្វវាសនាដូចខ្ញុំ ៕