ភ្នំពេញ ៖
នារីម្នាក់ត្រូវបានជនសង្ស័យ២នាក់បាញ់ប្លន់យកកុំព្យូទ័រឡេបថប
ទាំងព្រលឹមនៅមុខផ្ទះ បណ្ដាលឱ្យរងរបួស កំភួនជើងខាងឆ្វេង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៦ ខែធ្នូ
ឆ្នាំ២០១២ ឋិតត្រង់ចំណុច ផ្ទះលេខ១៦ ផ្លូវ១០៥ សង្កាត់បឹងព្រលិត
ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ
បានឱ្យដឹងថា នៅមុនពេលកើតហេតុ
ជនរងគ្រោះបានអង្គុយចុចកុំព្យូទ័រនៅ មុខផ្ទះ
ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក
និងកាំភ្លើងខ្លី ១ដើមមិនស្គាល់ម៉ាក បានធ្វើសកម្ម
ភាពភ្ជង់ដណ្ដើមកុំព្យូទ័រពីជនរងគ្រោះ ហើយក៏ផ្ទុះអាវុធ១គ្រាប់
បណ្ដាលឱ្យជន រងគ្រោះត្រូវចំកំភួនជើងខាងឆ្វេង ។
បន្ទាប់ពីកើតហេតុ បុរសជាឪពុកជនរង គ្រោះ
បានទាញកៅអីយកទៅវាយទៅ លើជនសង្ស័យ តែទោះយ៉ាងណាក៏ដោយ
ជនសង្ស័យបានយកកុំព្យូទ័រឡេបថបនោះ គេចខ្លួនដោយសុវត្ថិភាព ។
បច្ចុប្បន្នជនរងគ្រោះកំពុង
សម្រាក ព្យាបាលនៅគ្លីនិកឯកជនមួយ
ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕(nokorwat)