កម្មការិនីឈរលើកបដា មុខក្រុមហ៊ុនណីចធី អឹមភែរឹល (ខេមបូឌា)ខូអិលធីឌី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។រូបថតហេង ជីវ័ន |
ភ្នំពេញៈ កម្មករ កម្មការិនីជាង ២០០នាក់មកពីរោងចក្រណីចធី អឹមភែរឹល (ខេមបូឌា)ខូអិលធីឌី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បាននាំគ្នាធ្វើកូដកម្ម ដោយសន្តិវិធី និងអហឹង្សានៅមុខក្រុមហ៊ុន ដើម្បីទាមទារអត្ថប្រយោជន៍៨ចំណុច។
ក្នុង លិខិតជូនដំណឹងធ្វើកូដកម្ម បានឲ្យដឹងថាដោយសារក្រុមហ៊ុនមានការរើសអើងបញ្ឈប់ការងារថ្នាក់ ដឹកនាំសហជីព ព្រមទាំងមានបញ្ហាលក្ខខណ្ឌការងារមួយចំនួនទៀតមិនល្អ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅ កន្លែងការងារ។
ក្នុងលក្ខខណ្ឌទាមទាររួមមានសូមឲ្យក្រុមហ៊ុន ទទួលយកប្រធានសហជីពស៊ីខៅឌូ ចូលធ្វើការងារវិញ, កាត់ប្រាក់រង្វាន់ការងារទៀងទាត់សមាមាត្រតាមចំនួនថ្ងៃដែលកម្មករ និយោជិតឈប់ជាក់ស្តែង ដោយមិនត្រូវកាត់ទាំងអស់ ឬកាត់តាមដំណាក់កាលនោះទេ ហើយករណីមកធ្វើការយឺត មិនត្រូវកាត់រង្វាន់ការងារទៀងទាត់នោះទេ និង សូមក្រុមហ៊ុនរក្សាប្រាក់ឈ្មួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ហើយគោរពតាមគោលការណ៍ស្ម័គ្រចិត្ត ករណីកម្មករនិយោជិតធ្វើការថែមម៉ោង ...។ល។