* ក្លាយទៅជាក្រុមហ៊ុនធំ ជាងគេទី2 ដែលមានសេវាគ្របដណ្តប់ កាន់តែធំទូលាយ និងមានអតិថិជន 5លាននាក់
Axiata Group Berhad (ហៅកាត់ថា Axiata) ជាក្រុមហ៊ុនទូរគមនាគមន៍ ធំជាងគេបង្អស់មួយនៅអាស៊ី បានចេញសេចក្តីប្រកាស នៅថ្ងៃនេះ អំពីការរួមបញ្ចូលគ្នា តែមួយរវាងក្រុមហ៊ុន Hello Axiata Company Limited (ហៅកាត់ថា “Hello”) និង ក្រុមហ៊ុន Latelz Company Limited (ហៅកាត់ថា “Latelz”)។
ការរួមបញ្ចូលគ្នានេះ នឹងបង្កើតចេញជាក្រុមហ៊ុន ទូរគមនាគមន៍ធំជាងគេបង្អស់ទី2 នៅកម្ពុជា ដែលមានអតិថិជនសរុបចំនួន 5លាននាក់។
លោក សៃម៉ុន ពើរឃីន (Simon Perkins) អគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន Hello Axiata បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏សមស្រប សំរាប់ការរួមបញ្ចូលគ្នាក្នុងទីផ្សារ ទូរគមនាគមន៍នៅកម្ពុជា។
“ក្នុងពេលបច្ចុប្បន្ននេះ ទីផ្សារកម្ពុជាមានក្រុមហ៊ុនទូរគមនាគមន៍ ចំនួន 9 ហើយយើងខ្ញុំមានជំនឿថា តាមរយៈ ការរួមបញ្ចូលគ្នា ចំនួនប្រតិបត្តិករនឹងថយចុះមក ត្រឹម 3 ទៅ 5 ប៉ុណ្ណោះ។ ពេលវេលាគឺ ពិតសមស្របណាស់ ហើយយើងក្នុងនាមជាក្រុមហ៊ុន Smart Mobile និង Hello ពិតជាមានមោទនភាពក្រៃលែង ក្នុងការធ្វើជាអ្នកនាំមុខគេនៅប្រទេសកម្ពុជា។”
លោក ពើរឃីន បន្តទៀតថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើអោយក្រុមហ៊ុនកាន់តែធំ និង មានប្រៀបលើសគេខាងផ្នែកតម្លៃ ព្រមជាមួយនឹងការ កាត់បន្ថយចំណាយណា ដែលគ្មានភាពចាំបាច់។ ម្យ៉ាងវិញទៀត ការរួមបញ្ចូលគ្នានេះ មុខជាជួយសម្រួលដល់ការ ពួតផ្តុំកម្លាំងគ្នា និងការចែករំលែកគ្នា ទៅវិញទៅមក នូវទំលាប់ការងារដ៏ប្រសើរបំផុត រវាង Hello Axiata និង Smart Mobile។ លោកក៏បានបន្ថែមទៀតផងដែរថា “យើងជឿជាក់ថា ការរួមបញ្ចូលគ្នា នេះនឹងធ្វើអោយក្រុមហ៊ុនយើង មានមូលដ្ឋានកាន់តែរឹងមាំ និងអនុញ្ញាតិឲ្យយើង រីកចំរើនកាន់តែខ្លាំងឡើងៗ ថែមទៀត។”
លោក ថូម៉ាស ហ៊ុន (Thomas Hundt) អគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Latelz មានប្រសាសន៍ថា ក្រុមហ៊ុនរួមនេះនឹងផ្តល់ជូន ទៅអតិថិជនទាំង 5 លាននាក់ ជាមួយនឹងផលិតផល និង សេវាចល័តថ្មីៗដែលនាំមុខគេ ដោយមានតម្លៃសមរម្យ សំរាប់ការប្រើប្រាស់សេវា ទូរស័ព្ទចល័តនិយាយរកគ្នា និងការប្រើសេវាអ៉ីនធើណេតចល័ត។
សំរាប់ការរួមបញ្ចូលគ្នានេះ Smart Mobile នាំមកនូវកិច្ចប្រតិបតិ្តការដ៏ មានប្រសិទ្ឋភាព កម្លាំងការងារដ៏មានសមត្ថភាពខ្ពស់ វត្តមានពាណិជ្ជសញ្ញាដ៏ខ្លាំងក្លា ព្រមទាំងមូលដ្ឋានទ្រព្យ និង ហ្រ្វេកង់កាន់តែធំទូលាយទៀតផង ។ ជាមួយគ្នានេះដែរ Hello ក៏មានមូលដ្ឋានអតិថិជនដ៏រឹងមាំ ព្រមទាំងអានុភាព និងទំហំដ៏សំបើមរបស់ Axiata Group ផងដែរ។
លោក ហ៊ុន មានមតិបន្ថែមថា “យើងមានក្តីរំភើបរីករាយណាស់ ចំពោះលទ្ឋភាពនានា ដែលលេចចេញពីការបញ្ចូលគ្នាតែមួយ ដោយបានពង្រីក សហគមន៍ក្នុងប្រព័ន្ធ ជូនទៅដល់អតិថិជនរបស់យើងទាំងអស់។ ជាមួយគ្នានេះសេវាបំរើអតិថិជន នឹងកាន់តែពង្រឹងថែមទៀត ព្រមជាមួយនឹង ប្រព័ន្ធទូរគមនាគមន៍ ចល័តធំជាងគេបំផុតមួយនៅប្រទេសកម្ពុជា ដែលគិតតាមតំបន់សេវាគ្របដណ្តប់ផង និងសមត្ថភាពរបស់ប្រព័ន្ធសេវាផង ។ យើងក៏នឹងមានសាខាលក់ និងចែកចាយធំទូលាយ ជាងគេបង្អស់ នៅប្រទេសកម្ពុជាផងដែរ។
លោកបានបន្ថែមទៀតថា “យើងខ្ញុំសង្ឃឹមថាការរួមបញ្ចូលគ្នានេះ នឹងចប់សព្វគ្រប់នៅចុងត្រីមាសទី 1 នៃឆ្នាំ 2013 ក្នុងកំឡុងនេះក្រុមហ៊ុន Hello និង Smart Mobile នឹងនៅតែបន្តប្រតិបត្តិការ រៀងៗខ្លួនដូចមុនដដែល និងមិនមានប៉ះពាល់អ្វី ដល់សេវាដែលអតិថិជនរបស់យើង កំពុងរីករាយទទួលបាន នៅពេលបច្ចុប្បន្ននេះទេ។