ភ្នំពេញៈ
កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ
បានចុះទៅឆែកឆេរ ហាងកាត់សក់មួយកន្លែង នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម
ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នារសៀលថ្ងៃ ទី០៤ ខែធ្នូ នេះ
ហើយឃាត់ខ្លួនស្រ្តីជាម៉ែយែម៣នាក់
ពាក់ព័ន្ធនឹងការនាំស្រីក្មេងៗឲ្យតាៗរួមភេទ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សលោក កែវ ធា
បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បន្ទាប់ពី មានបទបញ្ជាពីលោកស្នងការ
និងស្នងការរងទទួលផែន បានឃាត់ស្រ្តី៣នាក់ ២នាក់ អាយុជាង ៥០ឆ្នាំ និងម្នាក់
ទៀត អាយុជាង ២០ ពាក់ព័ន្ធនឹងការនាំស្រីក្មេងៗមិនទាន់គ្រប់អាយុ ទៅឲ្យតាៗ។
លោក កែវ ធា បានបន្តថា ជនសង្ស័យទាំង៣នាក់នេះ
ត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យរបស់លោក ដើម្បី សាកសួរបន្តទៀត។
ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទ៕