Wednesday, December 5, 2012

ស្ថានទូត​សហរដ្ឋ​​អាមេរិក​បើក​បណ្ណា​ល័យ​ទី៤ ខ្លួន​នៅ​សៀមរាប

Book

ស្ថានទូត ​សហរដ្ឋ​​អាមេរិក និង​សាកល​វិទ្យា​ល័យ​អាស៊ី​អាគ្នេយ៍​បាន​សហការ​គ្នា​ជា​ដៃគូរ​ក្នុង​ការ​ បង្កើត​បណ្ណាល័យ​មួយ ស្ថិត​នៅ​ក្នុង​ភូមិ​វត្តបូ ឃុំ​សាលា​កំរើក ក្រុង​សៀមរាប​ឡើង ដើម្បី​ធ្វើ​ជា​មជ្ឈមណ្ឌល​ធន​ធាន​ព័ត៌មាន​ដើម្បី​អប់រំ​ប្រជាជន​កម្ពុជា​ពី​ សង្គម វប្បធម៌ ឧត្តមគតិ និង​គុណ​តំលៃ​របស់​អាមេរិក ព្រម​ទាំង​កសាង​ស្ពាន​នៃ​ការ​ពិភាក្សា និង​ការ​យល់គ្នា​ទៅ​វិញ​ទៅ​មក។
យោងតាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា បណ្ណាល័យ​នេះ​នឹង​ត្រូវ​ដាក់​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​ធ្នូ ថ្ងៃ​ស្អែក​នេះ​ដោយ​មាន​ការ​ចូលរួម​ដោយ​ លោក William E. Todd  ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា រួម​ទាំង​លោក ម៉ៅ វុទ្ធី អភិបាល​រង​ខេត្ត​សៀម​រាប និង លោក​សៀន សុវណ្ណា នាយក​សាកល​វិទ្យាល័យ​អាស៊ី​អាគ្នេយ៍។
បណ្ណាល័យ ​របស់​ស្ថានទូត​​សហរដ្ឋ​​អាមេរិក​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អាគ្នេយ៍ គឺជា​បណ្ណាល័យ​ទី៤ របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា។ បណ្ណា​ល័យ ៣ ទៀត​ស្ថិត​នៅ​សាកល វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​នៅ​ភ្នំពេញ សាកល​វិទ្យាល័យ​គ្រប់​គ្រង​និង​សេដ្ឋកិច្ច​នៅ​ខេត្ត​កំពង់​ចាម និង​សាកល​វិទ្យាល័យ​គ្រប់​គ្រង​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។
សូមបញ្ជាក់ ​ថា​បណ្ណាល័យ​នេះ​ថែម​ទាំង​ផ្តល់​ជា​កន្លែង​សំរាប់​រៀបចំ​កម្មវិធី​នានា​ជា​ សាធារណៈ​ផង​ដែរ ដូច​ជា​ការ​បញ្ចាំង​វីដេអូ និង​វេទិកា​ពិភាក្សា​គ្នា​ជា​ដើម។(POSTKHMER)

Comments system

Disqus Shortname