កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឲ្យមាន
ការចាត់វិធានការ ដើម្បីធានាដល់ សុវត្ថិភាព សុខមាលភាព ដល់ស្រ្តីបរទេស
ដែលមកបម្រើការ ជាស្រ្តីមេផ្ទះ នៅ ម៉ាឡេស៊ី ក្រោយពេលដែលស្រ្តី ប្រមាណជា
១០០នាក់ មកពីប្រទេស ជិតខាង ត្រូវបានគេរកឃើញថា ត្រូវភ្នាក់ងាររបស់ខ្លួន
ចាប់បង្ខំាងទុក កាលពីចុងសប្តាហ៍ មកនោះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១២នេះ ដោយលើកឡើងនូវ សម្តីរបស់អគ្គរដ្ឋ ទូតឥណ្ឌូនេស៊ី ដែលបានព្រមាន អ្នកស្រុក ក្រៅកុំឲ្យមក ធ្វើការនៅក្នុងប្រទេស ម៉ាឡេស៊ី ដោយសារតែការទទួល ប្រាក់កម្រៃទាប និងជាងនេះទៅទៀត ក៏មានបញ្ហាសន្តិសុខទៀតផង។
សារព័ត៌មាន ញូស្ត្រេតថាម បានដកស្រង់សម្តីរបស់ទីប្រឹក្សា រដ្ឋមន្រ្តីទូតទទួលបន្ទុក កិច្ចការ សង្គម និងវប្បធម៌ លោក ស៊ូយ៉ាណា សាស្រ្តាឌីរីចា ដែលបាននិយាយ នៅថ្ងៃពុធ ទី០៥ ខែធ្នូថា «ពួកគេបានស្នើសុំ ឲ្យស្រ្តីឥណ្ឌូនេស៊ី មកធ្វើការ ប៉ុន្តែពួកគេមិនអាចការពារ អ្នកទំាងនោះបាន»។
ពាក់ព័ន្ធនឹងការបញ្ហាសុវត្ថិភាពនេះដែរ ស្រ្តីបរទេសដែលមកបម្រើការងារនៅ ម៉ាឡេស៊ី ច្រើន ជាង ១០០នាក់ ភាគច្រើនមកពី ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេជួយ សង្គ្រោះ ចេញពីកំពង់ផែ មួយកន្លែងនៅទីក្រុងក្លំាង កាលពីចុង សប្តាហ៍នេះ។ យោងតាមកំណត់ហេតុ ប៉ូលិសបាន ឲ្យដឹងថា ស្រ្តីទំាងនោះត្រូវគេបោកប្រាស់ យ៉ាង ស្រួលពី ប្រទេសជិតខាង ដោយសន្យាឲ្យ ធ្វើការងារផ្សេងៗ ប៉ុន្តែបែរជាគេឲ្យធ្វើជាស្រ្តី បម្រើការងារ តាមផ្ទះទៅវិញ។
ជាងនេះទៅទៀតលោក ស៊ូយ៉ាណា ក៏បានជំរុញឲ្យអាជ្ញាធរ ម៉ាឡេស៊ី ត្រូវចាត់វិធានការ ឲ្យបានតឹងរ៉ឹង ប្រឆំាងការ ក្រុមភ្នាក់ងារដែលបាន ធ្វើបាបដល់អ្នកដែល បោកគេ ទំាងអស់ នោះទៀតផង។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីទទួលបន្ទុកធនធានមនុស្សរបស់ម៉ាឡេស៊ី ក៏បានអំពាវនាវឲ្យ មានការដាក់ទោស ឲ្យបានធ្ងន់ធ្ងរ ដើម្បីប្រឆំាងនឹងទង្វើ ជួញដូរខាងលើនេះ ចំណែកលោក ស៊ូយ៉ាណា បាននិយាយទៀតថា នឹងបើកការស៊ើបអង្កេត ដោយខ្លួនឯងមួយទៀត ពាក់ព័ន្ធ នឹងការជួញដូរនេះ ដោយលោកជឿថា មានបក្សពួកនៅក្នុង ប្រទេសឥណ្ឌូនេស៊ី ដែលជាប់ ពាក់ព័ន្ធនឹងការ ជួញដូរមនុស្សនេះ ហើយប្រទេសទំាងពីរ ក៏នឹងរួមដៃគ្នា ដើម្បីបោសសម្អាត បទឧក្រិដ្ឋនេះដែរ៕