កំពតៈ យោងតាមសេចក្តីរាយការណ៍ភ្លាមៗពី ភូមិភ្នំត្រែល
ឃុំភ្នំកុង ស្រុក អង្គរជ័យ ខេត្តកំពត បានឲ្យ ដឹងថា មានករណីគប់
គ្រាប់បែកចូលក្នុងពិធីមង្គលការ ខណៈដែលមានមនុស្សម្នាជាច្រើន កំពុងស្រស់
ស្រូបអាហារក្នុងពិធីនា វេលាម៉ោង ៦ និង៣០ នាទីល្ងាចថ្ងៃសៅរ៍ ទី០៨ ខែធ្នូ
ឆ្នាំ២០១២នេះ សង្ស័យ មានមនុស្សស្លាប់ និងរបួសច្រើននាក់។
ស្នងការនគរបាលខេត្តកំពតលោក ថ្លាង ភរិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ពិតជាមានករណីនេះមែន តែលោកមិនទាន់បាន ទទួលព័ត៌មានលំអិតជុំវិញបញ្ហានេះ នៅឡើយទេ។
អធិការនគរបាលស្រុកអង្គរជ័យ លោក ពៅ សាមិត្ត បានបញ្ជាក់យ៉ាងខ្លីថា រូបលោកកំពុងជាប់រវល់ធ្វើកិច្ចការខាងលើនេះ មិន ទាន់អាចបញ្ជាក់ប្រាប់ព័ត៌មានបានទេ។
ដោយឡែកមេបញ្ជាការអាវុធហត្ថ ខេត្តកំពត មិនអាចសុំព័ត៌មាន បានឡើង ពីព្រោះអ្នកដែលទទួលទូរស័ព្ទ គឺជាអង្គរក្សរបស់លោក ហើយនិយាយថា ចាំសួរលោកសិន។
យោងតាមសេចក្តីរាយការណ៍ជាជំហានដំបូង បានឲ្យដឹងថា ស្រ្តីម្នាក់ ឈ្មោះ លី ស្រ៊ាង អាយុ ៦៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានស្លាប់ ហើយភ្ញៀវដែលចូលរួមក្នុងពិធី ជិត១០នាក់ផ្សេងទៀត បានរងរបួស៕(DAP)