Wednesday, December 19, 2012

ការប្រកួតរើស ជើងឯកនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៣ ឆ្លងកាត់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ

Photo by DAP-News
ភ្នំពេញៈការប្រកួតនិយាយ ភាសារអង់គ្លេស ជ្រើសរើសជើងឯក សម្រាប់ឆ្នាំ២០១៣ ដែលរៀបចំដោយ ក្រុមហ៊ុន ស្រ្ព៊ីបត ហ្វ៉ខេមបូឌា (Spring Board 4Cambodia ) សហការជាមួយ ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា សម្រាប់កម្រិតសិស្ស វិទ្យាល័យ មហាវិទ្យាល័យ កម្រិតទូទៅ និងសម្រាប់សិស្ស មជ្ឈមណ្ឌល ឬអង្គការ បានបញ្ចប់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ របស់ខ្លួនហើយ ។
ពេលនេះ បេក្ខភាព សម្រាប់ការប្រកួត លើកម្រិតនីមួយៗ ក្នុងចំណោម៤កម្រិតខាងលើនេះ នៅសល់តែ បីៗនាក់ តែប៉ុណ្ណោះ ដើម្បីឈានទៅរក ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ខាងមុខ បន្ទាប់ពីពួកគេ ឆ្លងកាត់ការប្រកួតនិយាយភាសាអង់គ្លេស យ៉ាងស្វិតស្វាញ ក្នុងការ ប្រកួតជម្រុះតាមកម្រិត នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសាកលវិទ្យាលហ្សាម៉ាន់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ។
យោងតាម កញ្ញា អ៊ុក តំណាងក្រុមហ៊ុន ស្រ្ពីងបត ហ្វ៉ខេមបូឌា បានឱ្យដឹងថា បេក្ខជនដែលឈ្នះ ក្នុងការ ប្រកួតជំរុះ វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ កន្លងទៅនេះ មានដូចតទៅ គឺកម្រិតវិទ្យាល័យ មានអ្នកឈ្នះ៣នាក់ រួមមានយុវសិស្ស សុំ ហូឡាសូរីយា មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ, យុវសិស្ស សំ សាលីតា មកពីសាលា អន្តរជាតិ ICS និង យុវសិស្ស ហួង លីហេង មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ចំពោះកម្រិតមហាវិទ្យាល័យ រួមមាន យុវនិស្សិត ដារ៉ា រ័ត្ន មកពីសាកលវិទ្យាល័យអន្តរជាតិ នៃកម្ពុជា (CIU) យុវនិស្សិត អន ប៊ុណ្ណា មកពីសាកលវិទ្យាល័យ ន័រតុន , យុវនិស្សិត Ea Ailourn មកពី សាកល វិទ្យាល័យប៊ែលធី ។ កញ្ញាឱ្យដឹងទៀថា ចំពោះកម្រិតទូទៅ អ្នកឈ្នះក្នុងវគ្គនេះ មានយុវជន អួង ធី គិត្យា មកពីវិទ្យាស្ថាន ភាសាបរទេស (IFL) យុវជន សិទ្ធ សួនវិសាល មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត និង យុវជន ជា សុខហុង មកពី(IFL)។ ដោយឡែក ការប្រកួតសម្រាប់ សិស្សមជ្ឈមណ្ឌល ឬសិស្សអង្គការ (Spring Board-Kaplan Championship) មានអ្នកឈ្នះ៣នាក់ដូចគ្នាមាន ឈាង ស៊ីវហ្គេច មកពីសាកល វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច (RULE) , លី ចាន់មករា (RULE) និង មាស ចាន់សិត្យា មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
វគ្គផ្តាច់ព្រ័ត្រ ដែលនឹងចាប់ផ្តើមខាងមុខនេះ គឺជាការចម្រាញ់យកជើងឯក តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម កម្រិតនីមួយៗ ដើម្បីផ្តល់ពាន រង្វាន់ជើងឯក ជាមួយនឹងដំណើរកម្សាន្ត ទៅកាន់ប្រទេសអង់គ្លេស យ៉ាងសប្បាយរីករាយ ដែលផ្តល់ជូនដោយស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា ហើយនេះ ក៏ជាមុខមាត់ ដ៏ធំមួយសម្រាប់ សាលារៀនរបស់គេ ដែលបង្រៀនសិស្សរបស់ខ្លួន ប្រកបដោយ គុណភាពផងដែរ ។ ដូច្នេះ គេកំពុងរង់ចាំមើលថា តើសិស្ស-និស្សិត សាលាណាខ្លះ ដែលមានសមត្ថភាព អាចទទួលបាន ជើងឯក សម្រាប់ឆ្នាំ២០១៣ ក្នុងការប្រកួត និយាយភាសាអង់គ្លេសនេះ ?
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname