Monday, December 3, 2012

យកកាំ​​ភ្លើង​ជ័រ​​ប្លន់​​អ្នក​ដូរ​លុយ​​​នៅ​ផ្សារ​អូឡាំពិក​

រាជធានី​ភ្នំពេញ​ ៖ ​បុរ​សម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​នគរបាល​​ប៉ុស្ដិ៍​ទួល​ស្វាយ​ព្រៃ​​ទី​១ ​​​​ចាប់​ខ្លួន​បាន​ភ្លាម​​ៗ​ ខណៈ​ពេលដែល​​​​​ជន​នេះ​​យក​កាំ​ភ្លើង​ជ័រ​​​ទៅ​ភ្ជង់​​ប្លន់​​​អ្នក​ ដូរប្រាក់​​នៅ​មុខ​​ផ្ទះ​លេខ​​​១២ ​ផ្លូវ​លេខ​​២៩៨ សង្កាត់​​ទួលស្វាយ​ព្រៃទី​១ ខណ្ឌ​ចំការមន​ ​កាលពីវេលាម៉ោង​​​១០ ​ព្រឹក​​ថ្ងៃ​ទី​​២ ​ធ្នូ ​ប៉ុន្តែ​​​អំពើ​ប្លន់​នេះមិន​សម្រេច​​ដោយ​សារ​​ម្ចាស់​ផ្ទះ​​ដឹង​ថា​​ជា​ កាំ​ភ្លើង​ជ័រ​​ស្រែក​ឆោឡោ​​ផ្អើល​ដល់​សមត្ថ​​កិច្ច​​ព័ទ្ធ​ចាប់​ឃាត់​ខ្លួន ​​បាន​ភ្លាម​​ៗ​យ៉ាង​​ទាន់​ហន់​​បំ​ផុត ។
​បុរស​ខាង​​លើ​​នេះ​ឈ្មោះ​ខេម រ៉ានង អាយុ​៤១ឆ្នាំ  ស្នាក់​នៅ​សង្កាត់​​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ​័យ អតីត​​អាណិកជន​​ខ្មែរ​ត្រូវ​​បាន​​អាមេរិក​​​និរទេសមក​កាន់​ស្រុក​វិញ​​ ។ ចំណែក​​​ឯ​ម្ចាស់​​ផ្ទះ​ដែល​​ត្រូវ​ឈ្មោះ​ខេម ​រ៉ានង ​យក​កាំ​ភ្លើង​​ជ័រ​ចូល​​ប្លន់​នោះ​​​​ឈ្មោះ​ឡោ ​លីឆេង​ ភេទស្រី​ អាយុ​​២៣​ឆ្នាំ ជាម្ចាស់​​​ផ្ទះ​កើត​ហេតុ​​ខាង​លើ​​ និងមានមុ​ខ​របរ​​ប្ដូរ​ប្រាក់ និង​​វេរលុយ​ ។
តាម​ប្រភព​ព័ត៌មាន​ទាក់​ទិន​នឹង​សកម្ម​ភាព​​ខាង​លើ​ នេះ​ឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​​ឈ្មោះ​ខេម​ រ៉ានង​ បាន​ចូលទៅ​ផ្ទះ​ប្ដូរ​​ប្រាក់​​​របស់​ឈ្មោះ​​ឡោ លីឆេង​ ​ហើយបាន​ហៅ​ម្ចាស់​​ផ្ទះ​ឱ្យ​ចេញ​មក​​ក្រៅ​​ ។ ពេល​នោះម្ដាយ​របស់​​ស្ត្រីម្ចាស់​ផ្ទះ​​បាន​ចេញ​មក​ក្រៅ​​សួរ​នាំ​​ឈ្មោះខេម រ៉ានង ​​​តើ​លោក​​មាន​​ការ​អី​​ ។ ​គ្រាន់​តែ​​​និយាយ​គ្នា​បានពីរ​បី​ម៉ាត​់​ប៉ុណ្ណោះ​​ស្រាប់​តែ​ឈ្មោះ​​​ខេម រ៉ានង​​ ​បាន​ដ​ក​​​​កាំ​ភ្លើង​ជ័រ​ពី​ខ្លួន​​​ភ្ជង់​​ស្ត្រី​ចំណាស់​​​​ជា​ម្ដាយ​​​ បំណង​​ប្ល​ន់​យក​​លុយ​​តែ​ខណៈនោះ​ស្ត្រី​ចំណាស់​​មិន​សូវ​​ជា​ញញើត​​ក៏ស្ទុះ ​​រត់​ចេញ​ពី​​មុខ​កាណុង​​​កាំ​ភ្លើង​​របស់​ឈ្មោះខេម រ៉ានង​ ហើយ​ពេល​នេះត្រូវ​ឈ្មោះ​​ខេម​ រ៉ានង ​វាយ​ក្បាល​​គាត់នឹង​កាំ​ភ្លើង​​​ខ្លី​បណ្ដាល​​ឱ្យ​​បែក​​កាំភ្លើង​​ធ្លាក់​ ដីរាយ​ប៉ាយ​​​​ទើប​អ្នក​ជិត​ខាង​​ឃើញ​ថា ជា​កាំភ្លើង​​ជ័រ​ក៏​នាំ​គ្នា​​ព្រួត​​​ជួយ​ចាប់​ខ្លួន​​ប្រគល់​​ឱ្យ​ សមត្ថកិច្ច​​​ចាត់ការ​​តាម​ច្បាប់​ ។ ​
​សូ​ម​បញ្ជាក់​ថា មុន​ពេល​​ចាប់​ខ្លួន​​​​បាន​​​​គឺ​ឈ្មោះ​នេះ​​​បានរត់គេច​ពី​ហ្វូង​​ប្រជា​ ពល​រ​ដ​្ឋ​​​ និងអាជីវករ​​​ដោយ​​រត់​​ឡើង​​ទៅ​ចូល​ក្នុង​ផ្ទះ​​លេខ​​១៧​E3​​​​ ​​​ជាន់​ទី​​៣​​រួច​ចាក់សោ​ពី​ក្នុង​បង្ក​​​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោរ​​ ដល់​ម្ចាស់​ផ្ទះ​ខាង​លើ​ ។ ប៉ុន្តែ​​ពេល​នោះ​សមត្ថកិច្ច​មូល​ដ្ឋាន​​​បាន​ប្រើ​យុទ្ធ​សាស្ត្រ​​លួង​លោម​ ​​​ឈ្មោះខេម រ៉ានង ​ឱ្យបើកទ្វារ​​​ឱ្យ​ដោយ​​​សមត្ថកិច្ច​ជា​អ្នក​ធានា​​មិន​ឱ្យ​មាន​​បញ្ហា​​ ចាប់​ខ្លួន​ឡើយ​​ ។ ដោយ​​​ចាញ់​ល្បិច​កល​​របស់​សមត្ថ​កិច្ច​​​ឈ្មោះ​ខេម រ៉ានង​​​ក៏បើក​សោ​​​ទ្វារ​ឱ្យ​សមត្ថកិច្ច​​នាំ​ខ្លួន​​​​ចុះ​​មក​តាម​សម្រួល ​​ធ្វើ​ឱ្យ​ម្ចាស់​​ផ្ទះ​​ជាន់​លើ​រួច​​ផុត​​​ពីការ​ភិត​ភ័យ ។
​នៅ​ចំពោះ​មុខសមត្ថកិច្ច​​ឈ្មោះខេម រ៉ានង​ បាន​និយាយថា មូលហេតុ​​ដែល​ខ្លួន​​ដាច់​ចិត្ត​​​យក​កាំ​ភ្លើង​ជ័រ​​ភ្ជង់​ប្លន់​​លើ​​អ្នក ​ប្ដូរប្រាក់​​ខាង​លើ​នេះគឺ​ដោយ​​​សារ​​​ខ្លួន​ចាញ់​ល្បែង​​នៅកាស៊ីណូ​​ អស់ប្រាក់​រលីង​​ ។ ទង្វើ​របស់​អតីត​អាណិកជន​​ខ្មែរ​រូប​នេះ​សមត្ថ​កិច្ច​​កំពុង​កសាង​សំណុំរឿង​ ​ដើម្បី​​​​ចាត់​ការ​តាម​ច្បាប់​ ៕(KOH)

Comments system

Disqus Shortname