Wednesday, December 5, 2012

ចច ដាប់បលយូ ប៊ូសៈ ជនអន្តោប្រវេសន៍ ជាបញ្ហាសំខាន់ សម្រាប់សេដ្ឋកិច្ច អាមេរិក

www.dap-news.comហូសស្តុន៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចច ដាប់បលយូប៊ូល បាននិយាយនៅថ្ងៃអង្គារ ទី០៤ ខែធ្នូថា បញ្ហាជនអន្តោប្រវេសន្ត ជា បញ្ហាសំខាន់ ទំាងបញ្ហាទីផ្សារការងារ និងសេដ្ឋកិច្ចរបស់អាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១២ ដោយលើកឡើងសម្តី របស់លោក ប៊ូស ក្នុងសុន្ទរកថា នយោបាយដ៏កម្រមួយ របស់លោក នៅ ដាឡាស់ រដ្ឋតិចសាសថា «ជនអន្តោប្រវេសន៍ ជាប្រជាជាតិរបស់អាមេរិក ជនអន្តោប្រវេសន៍ បានជួយ កសាងប្រទេស ដែលបានប្រែក្លាយ មកដល់បច្ចុប្បន្ននេះ ហើយពួកគេមិនគ្រាន់តែ ជួយកសាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគេថែមទំាងជួយឲ្យ ព្រលឹងរបស់យើងឲ្យរឹងមាំទៀតផង»។
នៅក្នុងឱកាសនោះដែរ លោកប៊ូស បានបន្តថា «ពួកគេមកជាមួយនឹងជំនាញថ្មីៗ រួមទំាងគំនិតថ្មីៗជាច្រើនទៀត។ ពួកគេបានបំពេញនូវចន្លោះ ប្រហោងក្នុងការ ទីផ្សារការងាររបស់យើង ហើយពួកគេខិតខំធ្វើការសម្រាប់ ដើម្បីជាឱកាសឲ្យជីវិត បានល្អប្រសើរផងដែរ»។
គួរបញ្ជាក់ផងដែរថា ការបន្តអំពាវនាវរបស់លោក ប៊ូស ទៅកាន់គណបក្សសាធារណរដ្ឋនេះ គឺដើម្បីបញ្ចូលបញ្ហា កំណែទម្រង់ជនភៀសខ្លួន ជា បញ្ហាមួយរបស់បក្ស បន្ទាប់ពីរយៈពេលប្រាំឆ្នាំ ក្រោយពីលោកបរាជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញច្បាប់កំណែទម្រង់ ឲ្យបានទូលំទូលាយ ព្រម ទំាងបញ្ហាសន្តិសុខ ដើម្បីជាការត្រួសត្រាផ្លូវ ក្នុងភាពជាពលរដ្ឋ សម្រាប់ជនអន្តោប្រវេសន៍ ល្មើសច្បាប់មួយចំនួន ក្នុងសហរដ្ឋអាមេរិកផងដែរ។

Comments system

Disqus Shortname