Saturday, December 8, 2012

ភាគឦសាន​​ជប៉ុន​​​រង​ការ​រញ្ជួយដី​​ខ្លាំង​មួយ​​ប្រកាស​អាសន្ន​​ស៊ូណាមី

ការ​រញ្ជួយ​ដី​​ខ្លាំង​មួយ​​មាន​កម្លាំង​​​៧,៣​ រីស្ទ័រ​​ កើត​មាន​កាល​ពី​ថ្ងៃទី​៧ ធ្នូ ​ក្នុង​ដែន​ទឹក​​​ភាគ​ឦសាន​​​​ជប៉ុន​​​រួច​ការ​​ប្រកាស​អាសន្ន​​​​​ស៊ូណាមី​ ​មួយ​ត្រូវ​​ធ្វើ​ភ្លាម​ៗ​សម្រាប់​ក្រុង​មីយ៉ា​ហ្ស៊ី​​​ស្ថិត​នៅ​ចម្ងាយ​​ ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​​ភាគ​ខាង​​ជើង​ក្រុង​តូក្យូ ។​ នេះជា​​ការ​ប្រកាស​​របស់​ទី​ភ្នាក់​ងារ​​ឧតុនិយម​​​​ជប៉ុន​​ដែល​បញ្ជាក់​​ពី ​រលក​ស៊ូណាមី​ដំបូង​មួយ​​​មាន​កំពស់​​១ម៉ែត្រ​​បានមក​​ដល់​​ច្រាំង។
​ទីភ្នាក់​ងារ​ឧតុនិយម​​ជប៉ុន​​បានព្រមាន​ថា រលក​ស៊ូណាមី​​​អាច​មាន​កំពស់​​២ម៉ែត្រ នៅតំបន់​​ឆ្នេរ​សមុទ្រ​​​ក្រុង​មីយ៉ាហ្ស៊ី​ ជា​តំបន់​​​រង​ការ​ប៉ះពាល់​​ខ្លាំង​ជាង​​គេ​បំផុត​​ដោយ​ស៊ូណាមី​ កាល​ពី​​ថ្ងៃទី​​១១ មីនា ឆ្នាំ​២០១១ ។ ការ​ប្រកាស​​អាសន្ន​ស៊ូណាមី ទាក់​ទិន​​ដល់​ផ្នែក​​យ៉ាង​វែង​នៃឆ្នេរ​សមុទ្រ​​​ប៉ាស៊ីហ្វិក​​របស់​ជប៉ុន​ មាន​ប្រវែង​​ជាង​៥០០​គីឡូម៉ែត្រ​​ពី​ជើង​ទៅ​ត្បូង​​​គឺ​ពី​កោះ​ហុក​កៃ​ដូ​​ នៅចុង​ខាង​ជើង​រហូត​ដល់​​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​​កើត​ក្រុង​​តូក្យូ ។
ម៉ាស៊ីន​​ឃោស​នា​​ជប៉ុន​គូស​បញ្ជាក់ថា យើង​ពុំ​កត់​សម្គាល់​​ឃើញ​អ្វី​​ខុស​ធម្មតា​​ឡើយ​ ក្នុង​ចំណោម​​​​រេអាក់​ទ័រ​​ទាំង​៦​នៃ​មជ្ឈ​មណ្ឌល​​​​នុយក្លេ​អ៊ែរ​ ហ្វូគូស៊ី​​ម៉ា ។​ ចំណែក​​​មជ្ឈ​មណ្ឌល​​​ប្រកាស​អាសន្ន​ស៊ូណាមី​​នៅកោះ​ហ៊ាវៃ​បញ្ជាក់ថា​ពុំ​ មាន​​ការ​គំរាម​កំហែង​​​ស៊ូណាមី​ខ្លាំង ឬ​បំផ្លិច​បំផ្លាញ​​​មួយ​ឡើយ​ ក៏​ប៉ុន្តែ​​​ការ​រញ្ជួយ​ដី​​ក្នុង​កម្លាំង​​បែបនេះ​អាច​កើត​មាន​ស៊ូណាមី​ នៅ​មូល​ដ្ឋាន​​ដែល​អាច​បង្ក​ការ​​បំផ្លិច​បំផ្លាញ។
​ការ​រញ្ជួយ​ដី​​ដែល​​ញ័រ​រង្គើរ​ខ្លាំង​​ដល់​ក្រុង​ តូក្យូ​​នោះ​កើត​មាន​​នាវេលា​ម៉ោង​១៧​និង​១៨​នាទី​​ម៉ោងក្នុងស្រុក​​​ក្នុង​ ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ឦ​សាន​​ជប៉ុន​ដែល​​ស្ថិតក្នុង​ជម្រៅ​ ១០គីឡូម៉ែត្រ​ ក្រោម​បាត​សមុទ្រ​​។ ​ប្រជាជនទីក្រុង​​ជាប់​សមុទ្រ​​ទាំង​ឡាយ​​​បាន​នាំ​គ្នា​​រត់​ទៅកាន់​​ទី​ ខ្ពស់​​ៗ ក្រោយ​ទទួល​​បទ​បញ្ជា​​ឱ្យ​ជម្លៀស​ចេញ ៕

Comments system

Disqus Shortname