Saturday, December 29, 2012

ផ្ទុះធុងហ្គាស បណ្តាលឲ្យមាន អគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រោយ សណ្ឋាគារ ស រងរបួស ១២នាក់

Photo by DAP-Newsភ្នំពេញ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៖៥០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម ផ្លូវហ្សាដឺហ្គោល សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា ក្រោយសណ្ឋាគារ ស ពោលចំងាយ ប្រហែល៣០០រយម៉ែត្រ ពីផ្សារធំថ្មី ដែលតាម សេចក្តីរាយការណ៍ ពីសមត្ថកិច្ចជា ជំហានដំបូង បានឲ្យដឹងថា បណ្តាលមក ពីផ្ទុះធុងហ្គាស ។
សមត្ថកិច្ចបានបញ្ជាក់ នៅកន្លែង កើតហេតុថា មនុស្សចំនួន១២នាក់ រងរបួសក្នុងនោះរបួសធ្ងន់៥នាក់ ស្រី២ ប្រុស៣ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ យ៉ា ហ៊ួយ ជាប្រពន្ធ អាយុ៥២ឆ្នាំ ប្តីមានឈ្មោះ លី វ៉ាវិចិត្ត អាយុ៤០ឆ្នាំ និងកូនប្រុសមានឈ្មោះ ឈី ឈី អាយុ១១ឆ្នាំ ៕
យ៉ាងណាក៏ដោយ សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងសមត្ថកិច្ច មូលដ្ឋាន បាននិងកំពុង ជួយអន្តរាគមន៍ ដោយមាន រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត ជួយសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានស្តីបន្ទោស ចំពោះការគ្រប់គ្រង របស់អាជ្ញាធរ ខណ្ឌ៧មករា ចំពោះការបើក អាជីវកម្ម រកស៊ីលក់ហ្គាស ខណៈកាល ពីម្សិលមិញ ក៏មានករណី ផ្ទុះធុងហ្គាស ដែរ ដែលបណ្តាល ឲ្យមានមនុស្សរង របួសធ្ងន់ស្រាល នៅខាងត្បូងផ្សារអូរឫស្សី។
ដោយសារតែមាន ការជួយអន្តរាគមន៍ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ បានធ្វើឲ្យរលត់ ទៅវិញនៅវេលាម៉ោង ២៖៤០នាទីថ្ងៃដដែលនេះ។ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចស្តីពីទំហំនៃការខូចខាតនោះទេ៕

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname