នារីវ័យក្មេងម្នាក់ ត្រូវបានកម្លាំងការពារស្ពានកោះកុង
ស្រុកមណ្ឌលសីមា ជួយសង្រ្គោះឲ្យរួចផុតពីសេចក្តីស្លាប់
បន្ទាប់ពីនារីរូបនោះ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន
ដោយលោតពីលើស្ពានចូលក្នុងទឹកសមុទ្រ
កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២នេះ។
នារី
រងគ្រោះនៅក្នុងហេតុការណ៍នេះ ឈ្មោះសៅ បូរី ហៅស្រីទូច
អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិព្រែកកោះប៉ោ ស្រុកមណ្ឌលសីមា
ខេត្តកោះកុង។ នារីខាងលើនេះបានសម្រេចចិត្តលោតចូលសមុទ្រ
គឺដោយសារ មានវិបត្តិប្តីស្លាប់ចោល។
លោកពុក សុខា
ប្រធានចរាចរណ៍ផ្លូវគោកដែលប្រចាំការនៅគល់ស្ពានកោះកុងបានមាន
ប្រសាសន៍ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា នៅល្ងាចថ្ងៃទី៤
ខែធ្នូ លោកបានឃើញកម្លាំងសន្តិសុខប្រចាំគល់ស្ពានកោះ
កុងបាននាំគ្នាចេញអុបវ័រ១គ្រឿង
ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះនារីរងគ្រោះដែលបានលោតពីលើស្ពាន
ចូលទឹកសមុទ្រ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច។
លោកបន្ត
ថា នារីរងគ្រោះបានសម្រេចចិត្តធ្វើអត្តឃាតក៏ព្រោះតែ
នាងមានវិបត្តិដោយសារប្តីដែលទើបនិងរៀបការបានរយៈពេល៧ខែ
ប៉ុណ្ណោះ ត្រូវស្លាប់ចោលនាងកាលពីថ្ងៃទីចន្ទ័
នៅក្នុងសមុទ្រខណៈពេលទៅរាយម៉ងរកត្រី
ក៏បណ្តាលឲ្យធ្លាក់ទឹកម៉ងរុំជើងជាប់ទាំងសងខាង
ទើបមិនអាចរើបំរាស់រួចក៏ស្លាប់តែម្តង។
លោកបញ្ជាក់ថា៖«នារីរងគ្រោះគឺនៅវ័យក្មេងណាស់ ដូច្នេះដោយសាររឿងនេះ នាងបានគិតខ្លីចង់សម្លាប់ខ្លួនតែម្តង»។
បើ
តាមមន្ត្រីដដែលនេះ បានបញ្ជាក់ដែរថា
ក្រោយពីបានជួយសង្រ្គោះនារីរងគ្រោះរួចមក
មន្ត្រីសន្តិសុខប្រចាំគល់ស្ពានបានធ្វើការពន្យល់នែនាំដល់ជនរង
គ្រោះនិងគ្រួសារ
បន្ទាប់មកក៏បានឲ្យនារីរងគ្រោះត្រឡប់ទៅលំនៅដ្ឋានវិញ។