Tuesday, December 4, 2012

បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ក្លែងក្លាយ ២​កន្លែង ឃាត់ខ្លួន​អតីត ហ្រ្វេសស៊ីហ្គើល ម្នាក់​

ភ្នំពេញ: សមត្ថកិច្ច​សេដ្ឋកិច្ច បាន​សហការ​ជាមួយ តុលាការ ដែល​ដឹកនាំ​ដោយ​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ពិត បញ្ញា នាយ​នគរបាល​ការិយាល័យ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​រាជធានី បាន​ចុះ​ឆែកឆេរ និង​បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ក្លែង ក្លាយ​២​កន្លែង​នៅ​ទឹកដី​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១២​។​

​ទីតាំង​ដែល​ សមត្ថកិច្ច​ចុះ​ឆែកឆេរ​នោះ មាន​ទី​១-​នៅផ្ទះ​លេខ​៨៤BI ស្លាក​យីហោ ប៊ី​យូ​ធី ប៊ូ​ស​ហ្វី​ត ផ្លូវ​លេខ​១៥៤ សង្កាត់ ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​មួយកន្លែង ទៀត​យីហោ ប៊ី​យូ​ធី​ហ្វ៊ូ​ត តាម​បណ្ដោយ ផ្លូវ​ប៉ាស្ព័រ សង្កាត់​ផ្សារ​ថ្មី​៣​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ដោយ​ទី​តាំងទី​១ ឃាត់ខ្លួន​ពីរ​នាក់ ម្នាក់​ជា​អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល ឈ្មោះ សុខ សុជាតា និង​ទី​តាំងទី​២​ចំនួន​២​នាក់​ដែរ តែ​ក្នុងនាម​ជា​សាក្សី​។​

​ សមត្ថកិច្ច​បន្តថា ទីតាំង​លិ​ត​ផលិតផល​សាប៊ូ​ក្លែងក្លាយ​រំលោភ​កម្មសិទ្ធិបញ្ញា​នេះ ដកហូត​នូវ សាប៊ូទឹក ជាច្រើន​ប្រភេទ ដែល​គេ​លួច​ផលិត​ក្លែងក្លាយ​៕​ (CEN)

Comments system

Disqus Shortname