Saturday, December 1, 2012

ពេជ្រ សេរីរ័ត្ន ហៅ Sabay ថត​រូបអះអាង​គ្មាន​កូន

នៅ​ទី​បំផុត ពេជ្រ សេរីរ័ត្ន យល់​ព្រម​ឲ្យ​មាន​ការ​ថត​រូប​របស់​នាង ដើម្បី​បន្ថែម​លើ​ពាក្យ​សម្ដី​អះអាង​ថា​នាង​គ្មាន​កូន ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។
​ សម្ដី​​បញ្ជាក់​​នា​ពេល​កន្លង​មក​របស់ ពេជ្រ សេរីរ័ត្ន មិន​ទាន់​អាច​​ស្រាយ​មន្ទិល​មហាជន​បាន​១០០​ភាគ​រយ​នៅ​​ឡើយ​ទេ។ ប្រិយ​មិត្ត​ដែល​គាំ​ទ្រ​នាង​​នៅ​តែ​យល់​ថា នាង​ពិត​ជា​បាន​សម្រាល​កូន​ប្រាកដ​មែន ស្រប​ពេល​ដែល​នាង​ធ្លាប់​ព្យាយាម​លាក់​មុខ មិន​ព្រម​បង្ហាញ​ខ្លួន ឬបដិសេធ​មិន​ឲ្យ​ក្រុម​អ្នក​កាសែត​ផ្ដិត​យក​រូប​ភាព​ផ្ទាល់ នា​​ពេល​កន្លង​មក បើ​ទោះ​បី​ជា​​​មាន​សារព័ត៌មាន​មួយចំនួន​ ធ្លាប់​បាន​ស្នើ​សុំទៅ​ហើយ​ក្តី។
យ៉ាង ​ណា​ក៏​ដោយ មិន​ខុស​អី​នឹង នាង សុខ ពិសី ដែល​មុន​នេះ​ជួប​រឿង​ប្រហាក់​ប្រហែល​គ្នា ហើយ​សុខ​ចិត្ត​ថត​វីដេអូ​ឃ្លីប​ដល់​ទៅ​ពីរ​ដង​អះអាង​នោះ នាង ពេជ្រ សេរី​រ័ត្ន បាន​យល់​ព្រម​ឲ្យ​មាន​ការ​ថត​រូប​នាង​ផ្ទាល់​ដើម្បី​ឲ្យ​អស់​សង្ស័យ។ សិទ្ធិ​ថត​រូប​ផ្ដាច់​មុខ​នេះ នាង បាន​ផ្ដល់​មក​ឲ្យ Sabay ហើយ​រូបភាព​ទាំង​ប៉ុន្មាន​ប៉ុស្តិ៍​នេះ គឺ Sabay បាន​ផ្ដិត​យក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្នុង​ពេល​នាង​មក​ទទួល​អាហារ​ល្ងាច​នៅ​ម្ដុំ​បាក់​ទូក។
ក្នុង​សំលៀក​ បំពាក់ រ៉ូប​ត្រឹម​ជង្គង់​ពណ៌​ទឹក​ប៊ិច​ស្រាល លាយ​គ្រាប់​មូល​ៗ​ស និង​អាវ​ខ្មៅ​ស្ដើង​នោះ ពេជ្រ សេរីរ័ត្ន បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា នាង​មិន​មាន​កូន​ ទាំង​មិន​ទាន់​មាន​ប្ដី​ដូច​ការ​ចុះ​ផ្សាយ​កន្លង​មក​ទេ។ សេរីរ័ត្ន ថ្លែង​ថា “ខ្ញុំ​មាន​កូន​ឯណា ដូច​បង​ឃើញ​ស្រាប់​ហើយ​!”។
មួយ ​រយៈ​ចុង​ក្រោយ​នេះ ព័ត៌មាន​ជុំវិញ​ការ​សម្រាល​កូន​របស់​អតីត​ពិធី​ការិនី​ល្បី​ឈ្មោះ​នាង ពេជ្រ សេរីរ័ត្ន ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក យក​មក​ធ្វើ​ការ​ចុះ​ផ្សាយ ដោយ​ដក​ស្រង់​សម្ដី​របស់​ប្រភព​នានា​ដែល​អះអាង​ថា ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​នាង។ ហើយ​អ្វី​ដែល​នាំ​ឲ្យ​គេ​យល់​ថា ពិត​មែន​នោះ ព្រោះ​នាង​មិន​ដែល​ហ៊ាន​អើត​មុខ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​ម្ដង​ណា​នោះ​ទេ។
ទោះ ​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ជំនួប​ផ្ទាល់​ជាមួយ Sabay នោះ ពេជ្រ សេរីរ័ត្ន ឲ្យ​ដឹង​ថា នាង​មិន​ចេញ​មុខ​បក​ស្រាយ ដោយ​សារ​នាង​បាន​ដក​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ​ទៅ​ហើយ ប៉ុន្តែ​ឥឡូវ​សុខ​ចិត្ត​ចេញ​មុខ​ម្តង ដើម្បី​ឲ្យ​ទស្សនិកជន​អស់​ចម្ងល់។
នាង ​បាន​បន្ត​ថា បន្ទាប់​ពី​ការ​បក​ស្រាយ​លើក​នេះ នាង​ក៏​មាន​គម្រោង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ខួប​កំណើត របស់​នាង ថន លក្ខិណា នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ផង​ដែរ ក្នុង​ន័យ​ស្រាយ​មន្ទិល​ក្រុម​អ្នក​សារព័ត៌មាន​ និង​ឈាន​ទៅ​ដល់​បញ្ចប់​ព័ត៌មាន​ពាក់ព័ន្ធ​រូប​នាង​ទាំង​ស្រុង។
ពេជ្រ សេរីរ័ត្ន កំពុង​ហ៊ុម​ព័ទ្ធ ទៅ​ដោយ​ព័ត៌មាន​អាស្រូវ​មាន​ផ្ទៃ​ពោះ និង​សម្រាល​កូន​ដោយ​អត់​ប្ដី។ នាង​ធ្លាប់​ធ្វើ​ការ​បក​ស្រាយ​ពាក់​ព័ន្ធ​រឿងរ៉ាវ​ខាង​លើ​ដែរ នៅ​តែ​មិន​អាច​ស្រាយ​មន្ទិល​មហាជន​បាន ព្រោះ​នៅ​មាន​បង្កប់​ចំណុច​សង្ស័យ​មួយ​ចំនួន។ ទោះ​បី​យ៉ាង​ណា ការ​បង្ហាញ​មុខ​ និង​យល់​ព្រម​ឲ្យ​Sabay ថត​រូប​ផ្ដាច់​មុខ​លើក​នេះ ល្មម​អាច​ឲ្យ​ទស្សនិកជន​វិនិច្ឆ័យ​បាន​ហើយ​ថា នាង​ពិត​ជា​មាន​ផ្ទៃ​ពោះ​មែន ឬ​មិន​មែន៕(sabay)

Comments system

Disqus Shortname