Saturday, December 8, 2012

តុលាការ​​ហុង​កុង​​​សម្រេច​ផ្តល់​​​សិទ្ធិ​​​ឱ្យ​​​វាយ​កម្ទេច​​​ភូមិ​​​គ្រឹះ​​​ប្រវត្តិ​សាស្ត្រ​

​សារ​ព័ត៌​មាន​​​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​​​៥ ធ្នូ​​ បាន​ផ្សាយ​​​​​ថា តុលាការហុង​កុង​​​សម្រេច​ផ្តល់​​​សិទ្ធ​​​ិដល់​​ចៅ​ស្រី​​​​​ជា​ទាយាទ​​​ របស់​លោក​​សឺរ៉ូប៊ើត​ ហូថាំង​ ​​​​​​​វាយ​កម្ទេច​​​​ភូមិ​​គ្រឹះ​​​​​​ប្រវត្តិ​សាស្ត្រ​ដែល​បាន​សាង​សង់​​ នៅ​ក្នុង​ឆ្នាំ​​​​១៩២៧ ​ដើម​្បី​ផ្លាស់​ប្តូរ​​​ទី​តាំង​​​​កម្សាន្ត​​​​សប្បាយ​​​ ដោយ​​​​តុលាការ​​​​​​បដិសេធ​​​ការ​ស្នើ​សុំ​​​​របស់​អាជ្ញា​ធរ​​​ហុង​កុង​​​ ​ដែល​ចង់​​​អភិ​រក្ស​​​​ភូមិ​គ្រឹះ​​​​​នោះ​​​​ជា​មរតក​​ប្រវត្តិ​សាស្ត្រ​​ ​របស់​ប្រទេស​ ។​
នៅ​ក្នុង​​​​របាយ​ការណ៍​​​​បញ្ជាក់​ថា ​ភូមិ​គ្រឹះ​​​​នោះ​ហៅ​ថា ​ដឺ​ហូ​ថាំង​​ ហ្គា​ដេន​ ​ស្ថិត​នៅ​​​ទី​ប្រជុំ​​ជន​​​ដឹទីក​​ ​ដែល​​​​​​​អាជ្ញា​ធរ​​​បាន​​ប្រកាស​​​ពី​ផែន​ការ​​​​សម្រាប់​អភិ​​រក្ស​​​​ ទី​តាំង​​​​​នោះ​​ ប៉ុន្តែ​​​​​ត្រូវ​រារាំង​​​​ពី​លោកស្រី​​​ហូមីន​​ ក្វាន ​ចៅ​ស្រី​​​​របស់​លោក​​សឺរ៉ូប៊ើត​ ហូ​ថាំង​ ​ដែល​ត្រូវ​ការ​​​វាយ​​កម្ទេច​​​​ទី​តាំង​​​ប្រវត្តិ​សាស្ត្រ​​​នោះ​​​ សម្រាប់​សាង​សង់​​​ជា​រម​ណី​យ​ដ្ឋាន​​សំដិល​ថ្ងៃ​​​​​ចំនួន​១០​ខ្នង​​​​ ជំនួស​​វិញ​ ។​
ចំណែក​​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​​អភិ​វឌ្ឍ​ន​៍​​​ ដី​ធ្លី​​មាន​ក្តី​បារម្ភ​​ថា ប្រសិន​​បើ​អាជ្ញា​ធរ​​​​នៅ​ក្រាញ​​ននៀល​​​ក្នុង​ការ​ជំរុញ​​​​ផែន​ការ​​​​ នោះ​បន្ត​​​ ក៏​អាច​​​ទទួល​ការ​ប្តឹង​​បាន ព្រោះ​​ទី​តាំង​​​នោះ​​​​កម្ម​សិទ្ធ​​ិ​របស់​ចៅ​ស្រី​លោក​សឺរ៉ូប៊ើត​ ហូ​ថាំង​​ ។​​ទោះ​​ជា​យ៉ាង​ណា​​​​ក៏​ដោយ​ រដ្ឋា​ភិបាល​​​ហុង​កុង​​​​​ព្យា​យាម​​​​ពិភាក្សា​​​ជ​ាមួយ​​​លោក​ស្រី​​​​ហូ ​មីន ក្វាន​​ ​ដើម្បី​រក​​​ច្រក​ចេញ​​​ក្នុង​ការ​អភិ​វឌ្ឍ​​​ទី​តាំង​នោះ​ប៉ុន្តែ​មិន​​​ អាច​​​រក​កិច្ច​ព្រម​ព្រៀង​​​​បាន​ ដោយ​​​លោក​ស្រី​​​​​​បដិសេធ​​​ផែន​ការ​​​របស់​រដ្ឋា​ភិបាល​​​​ដែល​​​​​ស្នើ​ ឱ្យ​​​​អភិ​រក្ស​​​ភូម​ិ​គ្រឹះ​​​នោះ ជា​ថ្នូ​​នឹង​ការ​ផ្តល់​ដី​ធ្លី​មួយ​​​ចំនួន​​​ពី​រដ្ឋា​ភិបាល​​​ហុង​កុង​​​ ​​ ។​
​​​ឧទ្យា​ន​​​ដឹហូថាំង​ គឺ​ជា​កន្លែង​លំហែ​កាយ​​ដែល​​នៅ​សេសសល់​​មួយ​​​​​របស់​លោក​សឺ​​រ៉ូ​ប៊ើត​​​ ហូថាំង​​​ ជា​មេ​ដឹក​នាំ​​​ដ៏​ល្បីឈ្មោះ​​របស់​ហុង​កុង​​​ និង​ជា​​ជន​ជាតិ​​​ហុង​កុង​​​ដំបូង​​​បាន​ទទួល​ការ​​​អនុញ្ញាតពី​រដ្ឋា​ ភិបាល​​​​អង់​គ្លេស​​​​ឱ្យ​រស់​នៅ​​​តំបន់​​កំពូល​​​ភ្នំ​​ដឹ​ទីក​ ​ក្នុង​យុគ​​សម័យ​​​​ដែល​អង់​គ្លេស​​​នៅ​គ្រប់​​​គ្រង​ហុង​កុង​​ ។​​​អាជ្ញាធរ​​​​ហុង​កុង​បញ្ជាក់​ថា ​​ភូមិ​គ្រឹះ​​​នោះ​ជា​សំណង់​​​ប្រវត្តិ​សាស្ត្រ​​​ដ៏​​កម្រ​​ និង​ជា​គំរូ​​នៃ​សំណង់​​​​ស្ថា​ប​ត្យ​កម្ម​​​ក្នុង​យុគ​សម័យ​​​កំណែ​ទម្រង់​ ​​​លើក​ស្ទួយ​​​សិល្ប​ៈ​​ និង​វិទ្យា​សាស្ត្រ​​​ចិន​នៅ​ហុង​កុង​ ៕​

Comments system

Disqus Shortname