ស្ត្រីដែលមានវ័យចំណាស់ជាងគេម្នាក់ លើពិភព លោក ដែលមានឈ្មោះថា Besse
Cooper បានទទួល មរណភាពក្នុងវ័យ ១១៦ឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍
របស់ទីភ្នាក់ងារព័ត៌មានCNN។
យោងតាម Bangkok Post បានឲ្យដឹងថា ស្ត្រីវ័យចំណាស់រូបនេះ បានស្លាប់កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២ ក្នុងវ័យ១១៦ឆ្នាំ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ នេះបើយោងតាមការលើកឡើង របស់ លោក Sidney ដែលត្រូវជាកូនប្រុសរបស់លោកស្រី។
លោកបានបន្តថា ម្តាយរបស់លោក មានអាយុវែង និងមានសុខភាពល្អណាស់ ហើយលោកស្រីបានចាកចេញទៅដោយស្ងប់ស្ងាត់បំផុត។ គួរបញ្ជាក់ថា លោកស្រីត្រូវបានគេកត់ត្រាក្នុង Guinness World តាំង ពីខែមករា ឆ្នាំ២០១១ កន្លងទៅនេះ ក្នុងនាមជាមនុស្ស ដែលមានអាយុវែងជាងគេលើពិភពលោក។
កាលលោកស្រីនៅមានជីវិត នៅពេលសួរពីអាថ៌កំបាំង នៃការធ្វើឲ្យមានអាយុវែងលោកស្រីបានបញ្ជាក់ថា លោកស្រីមិនបរិភោគអាហារដែលប៉ះពាល់ដល់សុខភាព។ គួររំលឹកថា លោកយាយបានកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៨៩៦ នៅ Tennessee៕