ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាអ្នកនាំពាក្យ
រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ៉ារីទ្ធ បានមានប្រសាសន៍ថា កម្ពុជា
បានត្រៀមរួចហើយ ចំពោះអ្នកច្បាប់ និងទឡ្ហីករណ៍ សម្រាប់តតាំងជាមួយ
ភាគីថៃនៅតុលាការ អន្តរជាតិក្រុងឡាអេ (ICJ) រឿងដែលកម្ពុជា
ស្នើឲ្យបកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ចំពោះ ករណីប្រាសាទ ព្រះវិហារ
របស់ខ្មែរ។
មានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ នាភោជនីយដ្ឋាន ផាក់កាហ្វេ បន្ទាប់ពីចូលរួម ជាអធិតីនៃសន្និសីទ សារព័ត៌មាន និងពិធី បើកវគ្គ បណ្តុះបណ្តាល រយៈពេលខ្លី ស្តីពីវិជ្ជាជីវៈ សារព័ត៌មានមួយថា តុលាការក្រុងឡាអេ នឹងចាប់ផ្តើមបកស្រាយ សាលក្រម ឡើងវិញ នៅក្នុងកំឡុងខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ តបទៅនឹងសំណើ របស់កម្ពុជា ទាក់ទង់នឹងប្រាសាទ ព្រះវិហារ របស់ខ្មែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ អំពីអត្ថន័យទាំងឡាយ កាលនោះ។
លោក ខៀវ កាញ៉ារីទ្ធបានបញ្ជាក់ថា "ការបន្តឲ្យតុលាការ(ICJ) បកស្រាយឡើងវិញ នូវសេចក្តីសម្រេច កាលពីឆ្នាំ១៩៦២ ដែលការផ្អែកហ្នឹង គឺទៅលើផែនទី។ យើងបាន ត្រៀម រួចគ្រប់គ្រាន់ហើយ ចំពោះការងារនេះ....."។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ កម្ពុជា បានស្នើឲ្យតុលាការ ក្រុងឡាអេ បកស្រាយ ឡើងវិញនូវ សាលក្រមរបស់ខ្លួនទាក់ទង នឹងប្រាសាទព្រះវិហារ ដែលនៅជាប់ នឹង ព្រំដែននៃ ប្រទេសថៃ បន្ទាប់ពីប្រទេសថៃ មាន អាប់ភីស៊ីត វីចាជីវា ញាំញីនិងឈ្លានពាន ទឹកដីខ្មែរ កន្លងទៅនេះ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១កន្លងទៅដែរ តុឡាការក្រុងឡាអេ បានចេញសាលក្រម បន្ទាន់មួយដើម្បីឲ្យ កម្ពុជានិងប្រទេសថៃ ដកកងទ័ពចេញពី តំបន់ ប្រាសាទព្រះវិហារ របស់ខ្មែរជា បណ្តោះអាសន្ន ហើយឲ្យដាក់អ្នក សង្កេតការណ៍ ឃ្លាំមើលផងដែរ។ ក៏បុន្តែសម្រាប់អ្នក សង្កេតការណ៍វិញ រហូតមកដល់ពេលនេះ ពុំមានវត្តមានឡើយ ពោលដោយសារ តែភាគីថៃ ជាអ្នកហាមប្រាម មិនព្រមឲ្យមាន។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២នេះផងដែរ ភាគីកម្ពុជា និងភាគីថៃ បានដកកងទ័ព មួយចំនួនចេញពី តំបន់ប្រសាទ ព្រះវិហាររបស់ខ្មែរ ដោយឯកតោភាគី ដែល ការដកនេះគឺធ្វើ ទៅតាមសេចក្តីសម្រេច របស់តុលាការក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០១១។
ចំពោះការបកស្រាយ សាលក្រមឡើងវិញ ដែលនឹងប្រព្រឹត្ត ឡើងនៅខែមេសា ឆ្នាំ២០១៣ ខាងមុខ គេរំពឹងថា កម្ពុជានឹងនៅតែទទូល ជ័យជំនះដដែល ពីព្រោះនេះ គ្រាន់តែការ បកស្រាយ សាលក្រម ឡើងវិញប៉ុណ្ណោះ មិនមែនជាការកាត់ក្តី ឡើងវិញឡើយ ៕(DAP)