Monday, December 3, 2012

ចុះបង្ក្រាបហាង លក់កាហ្វេ លួចរកស៊ីផ្លូវភេទ ឃាត់ខ្លួនមេបន និងស្ដ្រីបម្រើផ្លូវភេទ ៧នាក់

ភ្នំពេញ ៖ កម្លាំងនគរបាល មកពីការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញា រង គង់ សំ សារ៉េត នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ បានឆ្មក់ចូលបង្ក្រាប ទីតាំងហាងលក់កាហ្វេ មួយកន្លែង ដែលបង្កប់ការរកស៊ីផ្លូវភេទជា យូរណាស់មកហើយ ស្ថិតនៅផ្ទះលេខ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបហាងលក់កា ហ្វេ បង្កប់ការរកស៊ីផ្លូវភេទខាងលើនេះ កម្លាំង សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីមេបន ម្នាក់និង ស្ដ្រីបម្រើផ្លូវភេទចំនួន៦នាក់ ជាជនជាតិ វៀតណាមទាំងអស់។
ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យ ដឹងថា បន្ទាប់ពីមានបទ បញ្ជាពីលោកស្នងការ ឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ ស្នងការរង ទទួលបន្ទុក ប្រឆាំងការជួញដូរមនុស្ស ឧត្តមសេនីយ៍ ប៉ែន រ័ត្ន រួចមក កម្លាំងសមត្ថកិច្ចរបស់លោក ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចមូល ដ្ឋាន ដឹកនាំដោយព្រះរាជអាជ្ញារងគង់ សំសា រ៉េត បានចុះបង្ក្រាបហាងលក់កាហ្វេបង្កប់ការ រកស៊ីផ្លូវភេទ ដែលបើកអាជីវកម្មលួចលាក់ អស់រយៈពេលជាយូរថ្ងៃមកហើយ ។
លោក កែវ ធា បានបញ្ជាក់ថា ក្រោយពី សមត្ថកិច្ចរបស់លោកចុះទៅបង្ក្រាបហាង លក់កាហ្វេខាងលើនេះ សមត្ថកិច្ចបានឃាត់ ខ្លួនស្ដ្រីមេបនម្នាក់ ជនជាតិវៀតណាម អាយុ ជាង៥០ឆ្នាំ ចៅស្រីម្នាក់ កូនស្រីម្នាក់និងស្ដ្រី រកស៊ីផ្លូវភេទ ដែលលួចលាក់ចំនួន៤នាក់ផ្សេង ទៀត រួមទាំងរឹបអូសបានវត្ថុតាងជាស្រោម អនាម័យមួយចំនួនទៀត។
ប្រធានការិយាល័យប្រឆាំងការជួញដូរ មនុស្សរូបនេះ បានបញ្ជាក់ថា សម្រាប់កូនស្រី ចៅស្រី របស់ស្ដ្រីមេបន គឺសមត្ថកិច្ចបានធ្វើ ការអប់រំ ហើយដោះលែងទៅវិញ ដោយ ឡែកស្ដ្រីរកស៊ីផ្លូវភេទចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីអប់រំបន្ដ ។ រីឯស្ដ្រីមេ បន ត្រូវបានសមត្ថកិច្ចនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពីអត្ដសញ្ញាណស្ដ្រីមេបន និងស្ដ្រីរក ស៊ីផ្លូវភេទខាងលើនៅឡើយនោះទេ៕(DAP)

Comments system

Disqus Shortname