ភ្នំពេញ:
រថយន្តតូយ៉ូតា PRUIS
បើកបរដោយនារីវ័ក្មេងម្នាក់ក្នុងលឿនពេក
ក៏ជ្រុលចង្កូតទៅបុកម៉ូតូSmash v ដែលកំពុងបើកឆ្លងផ្លូវជិតផុតទៅហើយ
បណ្តាលឲ្យខ្ទាតអ្នកបើកម៉ូតូទៅចិញ្ចើមផ្លូវ សន្លប់មួយសន្ទុះផងដែរ
ទើបដឹងខ្លួនឡើងវិញ ហើយភ្លាមនោះក៏មានរថយន្តសង្គ្រោះ
ទៅដឹកជនរងគ្រោះដែរ តែមិនព្រមឡើងរថយន្តសង្គ្រោះទៅព្យាបាលឡើយ
គឺនៅរង់ចាំបងប្អូនមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ម៉ោង៩ និង ៣០ នាទីយប់ ថ្ងៃទី១ ធ្នូ
២០១២ ស្ថិតនៅចំណុចផ្លូវលេខ២១៧ (ហ្សារដឺហ្គោល) កែង១០៧ (សុកហុក)
ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
ប្រភពព័ត៌មានបាន
ឲ្យដឹងថា រថយន្តតូយ៉ូតា PRUIS ពណ៌ឈាមជ្រូក ស្លាកលេខ 2S-6324
បើកបរដោយនារីវ័យក្មេងម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ
បើកក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលេខ២១៧ (ហ្សារដឺហ្គោល)
រីឯម៉ូតូSmash v ពណ៌ស បើកតាមផ្លូវលេខ១០៧ (សុកហុក)
បើកក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចផ្លូវបែកជាបួន
ម៉ូតូបើកឆ្លងផ្លូវជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តខាងលើ
បើកមកដល់ចាប់ហ្វ្រាំងមិនទាន់
ក៏បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលម៉ូតូ
បណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតទៅលើចិញ្ចើមផ្លូវសន្លប់ស្តូកមួយសន្ទុះ
ភ្លាមនោះរថយន្តសង្គ្រោះគ្លីនិកឯកជន ទៅដឹកយកទៅព្យាបាលដែរ
តែត្រូវជនរងគ្រោះដឹងខ្លួនពីសន្លប់មកវិញ
ក៏មិនព្រមឡើងរថយន្តទៅព្យាបាលទេនោះទេ
បានទូរស័ព្ទទៅបងប្អូនឲ្យមកដឹកយកទៅព្យាបាល
នៅមន្ទីរពេទ្យដោយខ្លួនឯង។
រថយន្តខូចខាតមុខផ្នែកខាងស្តាំ
បន្តិចបន្តួច រីឯម៉ូតូវិញខូចខាតគួរសមផងដែរ ម៉ូតូ និងរថយន្ត
ត្រូវសមត្ថកិច្ចធ្វើការវាស់វែង ដើម្បីយកទៅរក្សាទុកនៅខណ្ឌ៧មករា
រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ (CEN)