Thursday, December 6, 2012

បាឡែនបើកលឿន វ៉ាក់អឺនឹងរនាំង កាត់ទទឹងផ្លូវ បួងចង្កូតមិនទាន់ជ្រុល ទៅបុកខឿន ចិញ្ចើមផ្លូវ រួចជ្រុលទៅបុក បង្គោលស្លាកសញ្ញាបង្ហាញ ផ្លូវដួលរាបដល់ដី

Photo by DAP-NEWSភ្នំពេញ៖ រថយន្តកាមរីបាឡែន ពណ៌ខ្មៅ ជិះ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើកលឿនពេកវ៉ាក់អឺនឹង រនាំងកាត់ទទឹងផ្លូវបត់ស្តាំបួងចង្កូត មិនទាន់ជ្រុលទៅបុកខឿន ចិញ្ចើមផ្លូវបែកខ្ចាត់ខ្ចាយ ហើយរថយន្តមិន ទាន់អស់ល្បឿនជ្រុលទៅបុកបង្គោល ស្លាកបង្ហាញផ្លូវដួលរាបដល់ដី រថយន្តកៀបជាប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ទៅមុខលែងរួច ។ គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៥ ធ្នូ តាមផ្លូវលេខ២៤០ កែងផ្លូវស៊ូស៊្រុន ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យអ្នកជិះក្នុង រថយន្ត២នាក់ បោកក្បាល នឹងកញ្ចក់រថយន្តរងរបួស ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបាឡែន ពណ៌ខ្មៅ ជិះ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ តាមផ្លូវ លេខ២៤០ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើវ៉ាក់អឺ នឹងរនាំងស្លាកសញ្ញាហាមចូល នៅកាត់ទទឹងផ្លូវ ទើបរថយន្តបត់ទៅស្តាំតាមផ្លូវស៊ូស៊្រុន ទាំងល្បឿនលឿនបួង ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបែក ខ្ចាតខ្ចាយខ្ទាតកល់ក្រោមរថយន្ត តែរថយន្តនៅតែមិនទាន់អស់ល្បឿនទៀត ជ្រុលទៅបុកបង្គោលស្លាកបង្ហាញផ្លូវដួលរាបដល់ដីហើយរថយន្តជ្រុលទៅកៀបជាប់ បង្គោលភ្លើងបំភ្លឺផ្លូវទៅមុខលែងរួច ។ ចំណែកអ្នកតៃកុងរថយន្តនិងស្រ្តីរួមដំណើរជា មួយបោកក្បាលនឹងកញ្ចក់ រថយន្តរងរបួស ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បាន ឡើងជិះម៉ូតូឌុបទៅព្យាបាល របួសនៅមន្ទីរ ពេទ្យ ។ ចំណែករថយន្តបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅ រក្សាទុកនៅសាលារាជធានី ភ្នំពេញ ៕(DAP)
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname