ប្រភពព័ត៌មានពីមន្ដ្រីនគរបាលពី មន្ដ្រីនគរបាលឃុំចេកបានឱ្យដឹងថា ឪពុកជនរងគ្រោះក្នុងហេតុការនេះឈ្មោះ ចិន សែរ៉េន អាយុ៥២ឆ្នាំ មុខរបរកសិកររង របួសក្បាល និងផ្ទៃមុខដេរ២០ថ្នេរ។ ចំណែកកូនចិត្ដខ្លាំងឈ្មោះ ចិន សាវី ភេទប្រុស អាយុ២៣ឆ្នាំ រស់ក្នុងបន្ទុកឪ ពុកម្ដាយក្នុងភូមិ ឃុំកើតហេតុខាងលើ។
បើតាមការរៀបរាប់របស់ប្រពន្ធជន រងគ្រោះ និងជាម្ដាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់គាត់ដែល សងគុណឪពុកដោយយកចានសម្លគប់ ក្បាលខាងលើនេះតាំងពីធំពេញវ័យមក មកដែលជួយធ្វើការឪពុកម្ដាយនោះទេ មួយថ្ងៃៗគិតតែពីដើរលេងប៉ោឡែនិងចេះ តែសុះលុយយកទៅចាយប៉ុណ្ណោះ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើត ហេតុរូបគាត់និងប្ដីបានជញ្ជូនកណ្ដាប់ ស្រូវពីស្រែមកផ្ទះតាំងពីព្រឹកទល់យប់ ចំណែកកូនប្រុសចិត្ដខ្លាំងខាងលើមិនបាន ជួយនោះទេ ។ នៅពេលរូបគាត់និងប្ដី ជញ្ជូនកណ្ដាប់ស្រូវមកផ្ទះវេលាម៉ោង ប្រមាណ៧យប់ក៏ឃើញកូនប្រុសកំពុង អង្គុយស៊ីបាយ ឪពុកក៏ដើរទៅស្ដីបន្ទោស បន្ដិចបន្ដួចនិងប្រាប់ថា “ឯងកុំចេះតែដើរលេង មិនជួយធ្វើការឪពុកម្ដាយដូច្នេះ ដល់ម៉ោងស៊ីទើបឃើញមុខ” ។ គ្រាន់តែឪពុកនិយាយប៉ុណ្ណោះ កូនចិត្ដខាំ្លងនោះនិយាយតបថា“ពីថ្ងៃនេះទៅឪឯងមិន មែនជាឪអញនោះទេ ” និយាយមិនទាន់ ផុតមាត់ផងក៏ទាញចានសម្លគប់ក្បាល ឪពុកបណ្ដាលឱ្យរងរបួសលើផ្ទៃមុខនិង ក្បាលដេរ២០ថ្នេរ។ បន្ទាប់ពីគប់ក្បាលឪពុកឱ្យរងរបួសកូន អកត្ដញ្ញូខាងលើនេះបានរត់គេចខ្លួនបាត់ សម្រោល។
ជនរងគ្រោះជាឪពុកបានរៀបរាប់ថា ករណីខាងលើនេះ រូបគាត់បានដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ចរួចហើយ ពីព្រោះបើ ទុកខ្លាចថ្ងៃក្រោយមានរឿងអាក្រក់ជាងនេះ កើតឡើង ដូច្នេះមានតែដាក់ពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ជនរង គ្រោះរូបនេះបាននិយាយទាំងហួសចិត្ដថា រូបគាត់ខំចិញ្ចឹមបីបាច់តាំងពីរូចមិនដែល ហ៊ានវាយកូនមួយរំពាត់នោះទេ ដល់ពេល ធំពេញវ័យស្រាប់តែសងគុណវិញដោយ គប់ក្បាលដូច្នេះ។
មន្ដ្រីនគរបាលឃុំចេកបានឱ្យដឹង ថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជន សង្ស័យគប់ក្បាលឪពុកខាងលើនេះបន្ទាប់ ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដោយមិនយូរនោះទេ នឹងស្រាវជ្រាវចាប់ ខ្លួនបានមិនខាង ពីព្រោះសមត្ថកិច្ចបាន ស្គាល់ជនសង្ស័យយ៉ាងច្បាស់ ៕