Saturday, December 1, 2012

ចន្លោះ​ពេល​គ្នា​តែ​10​នាទី​4​នាក់​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ4​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍

ខេត្ត​ព្រះ​សី​ហនុ​​​​​ ៖ ​មនុស្ស​​​​៤​នាក់​​​បាន​​​ស្លាប់​​ភ្លាម​​​នៅ​នឹង​​កន្លែង​​​ដោយ​​សារ​​ គ្រោះ​​ថ្នាក់​ចរាចរណ៍​​ដ៏​​រន្ធត់​​​​​ពីរ​ករណី​​​ផ្សេង​​​គ្នា​​​រវាង​​​​ រថយន្ត​​​​និង​​​​ម៉ូតូ​​​​បុក​គ្នា​​ កាល​ពី​​​​ល្ងាច​ថ្ងៃ​ទី​​​២៩ ​​​វិច្ឆិកា គឺ​ចន្លោះ​​ពេល​​​​​​​តែ​​​​​​​ជាង​​​​១០​នាទី​​​​​ប៉ុណ្ណោះ​ ដែល​​ករណី​​​ទី​​១​បាន​​កើត​ឡើង​​​​​​​នៅ​​ម៉ោង​​​​៦​ល្ងាច​​នៅ​តាម​​​ បណ្តាយ​ផ្លូវ​​​ជាតិ​​​លេខ​​៤​​ត្រង់​​ចន្លោះ​​​គីឡូ​ម៉ែត្រ​​​​​​​លេខ​​​​​ ​១៨៣-១៨៤ ស្ថិត​​​​​ក្នុង​​ភូមិ​​​​សំរ៉ុង​​លើ​​ ឃុំ​​សំរ៉ុង​ ស្រុក​​​ព្រៃ​នប់​​​ ។
​សមត្ថ​​​កិច្ច​​​​ចម្រុះ​​មាន​ប៉ូលិស​​និង​កង​រាជ​​ អាវុធ​​ហត្ថ​​ស្រុក​ព្រៃ​នប់​​ បាន​ឱ្យ​​​​​​​ដឹង​​​ថា ករណី​ទី​​មួយ​បាន​កើ​​ត​ឡើង​រវាង​​រថយន្ត​​មួយ​គ្រឿង​​​ម៉ាក​តា​​កូម៉ា​​​ ពណ៌​​​ស​​ ធ្វើ​ដំណើរ​​ក្នុង​​ទិស​ដៅ​​​​​ពី​ខេត្ត​ព្រះ​សី​ហនុ​​​​ទៅ​ភ្នំ​ពេញ​​​ បើក​បរ​ដោយ​​ឈ្មោះ​សាត​​ ផានិត​​ ភេទ​ប្រុស​​​ ​អាយុ​​​២១​​ឆ្នាំ​​​ មាន​ទី​លំនៅ​​​ភូមិ​​​តាំង​​ក្រោះ​​​ ឃុំ​​ក្រាំ​​​ង​ល្វា​​ ស្រុក​​សាម​គ្គី​មាន​​​ជ័យ​​​​​​ខេត្ត​​កំពង់​​ឆ្នាំ​ង​ បាន​​​បុក​​​​ម៉ូតូ​​ម៉ា​ក​​ស្មាស​​​វី ពណ៌​​​ខ្មៅ​​​​មួយ​គ្រឿង​​​​ ជិះ​គ្នា​​​​បី​នាក់​​​ក្នុង​ទិស​ដៅ​​​​​បញ្ច្រាស​​គ្នា​ បណ្តាល​ឱ្យ​​អ្នក​ជិះ​​ម៉ូតូ​ស្លាប់​​​​ទាំង​​៣​នាក់​​​​នៅ​កន្លែង​កើត​ហេតុ ​​ ។ ម៉ូតូ​​ស្មា​ស​​វី​​ ពណ៌​ខ្មៅ​​​​ បើ​ក​បរ​​​​ដោយ​ឈ្មោះ​​​ពេជ្រ​​​ សីុ​ថៃ​​​ ភេទ​​​ប្រុស​​​២០​​ឆ្នាំ​​​​ ជា​សិស្ស​​​រៀន​​នៅ​​វិទ្យា​​​ល័យ​​​ហ៊ុន​សែន​​​​វាល​រេញ ជិះ​​​​ឌុប​គ្នា​​​​ពី​រនាក់​​​​ទៀត​​​​ ១​-ឈ្មោះ​​​អ៊ុន​ សុវណ្ណ​ ភេទ​ប្រុស​​​ អាយុ​​២០​ឆ្នាំ​ ជា​កសិ​ករ​​​​ និង​ឈ្មោះ​​យ៉ុង​ ត្រុង​​ ភេទ​​ប្រុស​ អាយុ​​​១៦​ឆ្នាំ​​​​ អ្នក​​​​​ទាំង​​​បី​មាន​​ទី​លំ​នៅ​ភូមិ​​ព្រៃ​​​​​នប់​​​២ ឃុំ​​ព្រៃ​នប់​​ ស្រុក​ព្រៃ​​​នប់​ ខេត្ត​​ព្រះ​សី​ហនុ​ ។​
​ប្រភព​​​​បន្ត​ទៀត​ថា ​មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​​​រថយន្ត​​​​​ខាង​លើ​​​​​​​ធ្វើ​ដំណើរ​​​មក​ពី​ ខេត្ត​​​ព្រះ​សីហនុ​​​​ក្នុង​ល្បឿន​​​លឿន​​​​ លុះ​​​មក​ដល់​​​​ដល់​​​ចំណុច​​កើត​ហេតុ​​​អ្នក​បើក​បរ​​រថយន្ត​​​​នេះ​បាន​​ ​បើក​វ៉ា​​​​រថយន្ត​​​​មួយ​គ្រឿង​​​ដែល​កំពុង​​​បើ​​​ក​ស្រប​ទិស​​​គ្នា​​​​ ខាង​មុ​ខ​ តែ​វ៉ា​មិន​ទាន់​​​ផុត​ផង​​​​​ស្រាប់​តែ​​​​​វាក់​នឹង​ម៉ូ​តូ​​ជន​រង​គ្រោះ​ ​​ក៏​​​​​ត្រូវ​​​រថយន្ត​​​បុក​ពេញ​ទំហឹង​​លាន់​​ដូច​​រន្ទះ​​​​ធ្វើ​ឱ្យ​​ ធ្វើ​​​​ឱ្យ​អ្នក​​​ជិះ​​ម៉ូតូ​ទាំង​​​បី​នាក់​​​នោះ​ស្លាប់​​​​ភ្លាម​ៗ​នៅ​ នឹង​កន្លែង​​​តែ​ម្តង​ ​។ អ្នក​បើក​​​បររ​ថយន្ត​​​​​វិញ​ពេល​​ជួប​ហេតុ​ការណ៍​​​ដូច្នេះ​​បាន​រត់​គេច​ ខ្លួន​ទៅ​ពួន​​​​​ទៅ​ផ្ទះ​ប្រជា​​ពល​រដ្ឋ​​​ក្បែរ​នោះ​ តែ​បាន​​មួយ​សន្ទុះ​​ក៏​ត្រូវ​សមត្ថ​កិច្ច​​​ចម្រុះ​​នាំ​​ខ្លួន​​​​​គេ​ ពិនិត្យ​​ទៅ​កាន់​អធិការ​​​ដ្ឋាន​​នគរ​បាល​​​​​​ស្រុក​ព្រៃ​​​​​នប់​ ។​ ពេល​ឃាត់​ខ្លួន​​​​​​​ឃើញ​​អ្នក​​បើក​បរ​​​មាន​សភាព​​​ស្រវឹង។
​ដោយ​ឡែក ​​​ករណី​​ទី​២​ចន្លោះ​ពេល​​​​តែ​​១៣​នាទី​​​​ និង​​​មាន​ចម្ងាយ​​ពី​គ្នា​​ត្រឹម​តែ​មួយ​​​​គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះ​​​ មាន​គ្រោះ​​​ថ្នាក់​ចរាចរណ៍​​​​​ដ៏​​រន្ធត់​​​មួយ​ទៀត​បាន​​​កើត​ឡើង​​ គឺ​​ត្រង់​ចំណុច​​​គីឡូ​ម៉ែត្រ​​​​លេខ​១៨១-១៨២ រវាង​​រថយន្ត​​​​មួយ​គ្រឿង​ម៉ាក​​កាម៉ា​រី​ឆ្លាម​​ពណ៌​ស្ករ​​ បើក​ក្នុង​​​​​​​ទិស​ដៅ​​​ពី​ភ្នំពេញ​​​ទៅ​ខេត្ត​ព្រះ​សី​ហនុ​​​ បុក​ជា​មួយ​​​​ម៉ូតូ​មួយ​គ្រឿង​​​​ម៉ាក​យ៉ា​ម៉ា​​​​ហា​​ ក្នុង​ទិស​ដៅ​​​បញ្ច្រាស​​គ្នា​​ បើក​បរ​​​ដោយ​​ឈ្មោះ​​នាក់ វុទ្ធី ភេទ​ប្រុស​​ ​អាយុ​១៩​ឆ្នាំ​​​​ មាន​ទី​លំនៅ​​ភូមិ​​​វាល​ធំ​​ ឃុំ​វាល​រេញ​​​ ស្រុក​ព្រៃ​នប់​​​ បណ្តាល​ឱ្យ​​អ្នក​​បើក​ម៉ូតូ​ស្លាប់​​​នៅ​នឹង​កន្លែង​​​​​កើតហេតុ​​ ។​
​ចំពោះ​​ករណី​​​​ទី​​២​នេះ​ សមត្ថ​កិច្ច​​បាន​​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​គេ​​ឃើញ​​​បុរស​ម្នាក់​​​បើក​ម៉ូតូ​​​ក្នុង​ល្បឿន​​​លឿន ​​ លុះ​​មក​ដល់​​ចំណុច​​កើត​ហេតុ​​​ក៏​បាន​​​បុក​ជា​មួយ​​រថយន្ត​​​​ដែល​កំពុង​ សបើក​បរ​​​បញ្ច្រាស​​គ្នា​លាន់​​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​​​​អ្នក​​​បើក​ម៉ូតូ​​​ស្លាប់​ភ្លាម​​​មួ​យ​​រំពេច​​ ចំណែក​​​ឯ​រថ​យន្ត​​​​ឈប់​​​ស្ងៀម​​នៅ​​កណ្តាល​​​ទ្រូង​​ផ្លូវ​​​​ ហើយ​​​​អ្នក​​បើក​បរ​​​រថយន្ត​​​​បាន​គេ​​ច​​ខ្លួន​បាត់​ ។
​ករណី​​​​នេះ​​​ពុំ​ទាន់​​មាន​ការ​​​សន្និ​ដ្ឋាន​​​ យ៉ាង​ណា​​​ពី​មូល​ហេតុ​​នៃ​ការ​​​បុក​គ្នា​​​នេះ​នៅ​ឡើយ​​​ទេ ព្រោះ​​អ្នក​បើក​ម៉ូតូ​​ស្លាប់​​​ ឯ​អ្នក​​​បើក​បរ​​រថយន្ត​​រត់​បាត់​៕(KOH)


Comments system

Disqus Shortname