លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ |
ភ្នំពេញ៖
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលហៅកាត់ថាគជបមានភាពលម្អៀងក្នុងការលុបឈ្មោះលោកសម
រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិចេញពីបញ្ជីឈ្មោះបោះឆ្នោតក៏
ប៉ុន្តែមានទណ្ឌិតពីររូបដែលល្បីខ្ទរខ្ទារកនៅកម្ពុជា
គជបបែរជាមិនបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតទៅវិញ។
ទណ្ឌិតទាំងពីររូបដែលគណបក្សសង្គ្រោះជាតិបានលើកឡើងនៅក្នុងសេចក្តី
ថ្ងែការណ៍របស់ខ្លួនគឺសំដៅទៅលើលោក ហេង ពៅ
អតីតស្នងការប៉ូលីសក្រុងភ្នំពេញនិងអ្នកស្រីផេង
គុន្ឋាបូរីអតិតប្រធានពិធីការលោកជា
ស៊ីមប្រធានព្រឹទ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា
ដោយសារតែចង់លុបឈ្មោះលោកសម
រង្ស៊ីចេញពីបញ្ជីឈ្មោះបោះឆ្នោតទាំងរដ្ឋាភិបាល
ទាំងក្រុមប្រឹក្សាធម្មនុញ្ញ
និងអ្នកច្បាប់បានធ្វើការសម្រេចចិត្តអត់បានថ្លឹងថ្លែងត្រឹមត្រូវ
និងបានធ្វើឲ្យភ្លាត់ស្នៀតដោយខ្លួនឯង។
លោកមានប្រសាសន៍ថាការលុបឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីឈ្មោះបោះឆ្នោតគឺជារឿងនយោបាយសុទ្ឋសាធ។
«យល់ឃើញថា
ការសម្រេចចិត្តនេះជាការសម្រេចចិត្តមួយមិនត្រឹមត្រូវ។
បើសិនយើងធ្វើ
យើងធ្វើករណីទាំងអស់គ្នាហើយប្រទេសកម្ពុជាយើងអត់ដែលធ្វើផងរឿង
ហ្នឹង។ វាទើបតែធ្វើចំពោះលោកសម រង្ស៊ី»។
លោក ហេង ពៅ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ឋនាគារជាង១០០ឆ្នាំ
បន្ទាប់ពីតុលាការរកឃើញថាលោកជាប់
ពាក់ព័ន្ឋនឹងបទជាច្រើនករណីរួមទាំងករណីចាប់ជំរិត
និងអំពើឃាតកម្មធំៗនៅពេលដែលលោកមានតួនាទីជាស្នងការប៉ូលីសក្រុង
ភ្នំពេញ។
ចំណែកអ្នកស្រីផេង គន្ឋាបូរី អតីតប្រធានពិធីការលោកជា ស៊ីម
ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ឋនាគារបួនឆ្នាំ
និងពិន័យជាប្រាក់ចំនួន៩.០០០ដុល្លារអាមេរិក
ពីបទឆបោកដែលមានទំហំទឹកប្រាក់ជាង៥០០លានដុល្លារសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា
ឈ្មោះទណ្ឌិតទាំងពីរនេះមិនទាន់ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះ
ឆ្នោតនៅឡើយទេ។ ចំណែកករណីលោកសម
រង្ស៊ីបន្ទាប់ពីតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគារ១០
ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្ត
ស្វាយរៀងនិងក្លែងឯងសារសារធារណៈត្រូវបានគជបលុបឈ្មោះចេញពីបញ្ជី
ឈ្មោះបោះឆ្នោតភ្លាម។
លោកទេព នីថាអគ្គលេខាធិការនៃគជបបាននិយាយថា
ករណីមិនបានលុបឈ្មោះលោក ហេង ពៅនិងអ្នកស្រីផេង គុន្ឋាបូរី
លោកមិនទាន់បានដឹងនៅឡើយទេដោយសារតែបញ្ជីឈ្មោះកំពុងតែបញ្ចូល
ទិន្ន័យ។ លោកបានបន្តថា
ការមិនបានលុបឈ្មោះទណ្ឌិតខ្លះវាទាក់ទងទៅនឹងឯកសារឬក៏ការ
អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់គជប។
«គជបអត់ដឹងគេស្រង់ឈ្មោះលោក សម
រង្ស៊ីលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតទេ។
នៅពេលដែលគេបិទផ្សាយលើបញ្ជីដំបូងហើយគណបក្សសម
រង្ស៊ីប្តឹងបានគជបដឹងហើយដោយយើងផ្អែកលើច្បាប់ផ្អែកលើបទបញ្ជា
នីតិវិធីទៅ យើងឃើញថា
ការអនុវត្តនោះត្រឹមត្រូវហើយក៏អនុវត្តតាមច្បាប់ទៅ»។
គជបបានទុករយៈពេល៤៥ថ្ងៃដើម្បីឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតហើយការចុះឈ្មោះបានបិទបញ្ចប់កាលពីចុង
ខែតុលា។ គជបបានរកឃើញថា
មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង៨សែន៣ម៉ឺននាក់
និងបានលុបឈ្មោះជាង៣សែន៤ម៉ឺននាក់ក្នុងឃុំសង្កាត់ប្រមាណ១.៦៣៣។
មន្រ្តីគណបក្សប្រឆាំងបានចាត់ទុកការលុបឈ្មោះលោកសមរង្ស៊ីចេញពី
បញ្ជីឈ្មោះបោះឆ្នោតជាការបង្ហាញពីបំណងបិទផ្លូវលោកក្នុងការចូល
រួមឆាកនយោបាយតទៅទៀត៕(VOA)