កំពត : ក្រោយពីការស្រាវជ្រាវ ដោយយកចិត្តទុកដាក់
តាមជំនាញរបស់ខ្លួន កម្លាំងនគរបាល ស្រុកអង្គរជ័យ ដឹកនាំបញ្ជា ផ្ទាល់ដោយលោក
ពៅ សាមិត្ត អធិការនគរបាល ស្រុកអង្គរជ័យ បានឈានទៅ ដល់ការឃាត់ ខ្លួនឃាតក
ដែលធ្វើសកម្មភាព គប់គ្រាប់ បែកចូលរោងការ កាលពីល្ងាចម្សិលមិញ
ស្ថិតនៅភូមិភ្នំត្រែល ឃុំភ្នំកុង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់
និងរងរបួសធ្ងន់ស្រាល ចំនួន១០នាក់ ។
អធិការនគរបាល ស្រុកអង្គរជ័យ លោក ពៅ សាមិត្ត បានថ្លែងតាមទូរស័ព្ទថា បន្ទាប់ពីមានករណីនេះកើត ឡើងកម្លាំងសមត្ថកិច្ចរបស់លោក បានទទួលបទបញ្ជាពីលោកស្នងការ ថ្លាង ភិរិន្ទ ធ្វើការស្រាវជ្រាវជាបន្ទាន់ ហើយឈាន ទៅដល់ការឃាត់ខ្លួនជនដៃដល់រូបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១២។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនដៃដល់នេះនៅឡើយ ពីព្រោះស្ថិតនៅក្រោម ការសាកសួរ នៅឡើយ។
បើតាមលោក ពៅ សាមិត្ត អ្នកស្លាប់ដោយសារអំពើ គប់គ្រាប់បែកនេះ មានម្នាក់ និងអ្នករងរបួសកើនឡើង ១០នាក់។ លោកបន្តថា ករណីនេះ ផ្តើមចេញពីគំនុំ គ្រួសារ ដោយជនដៃដល់ អតីតប្តី បងស្រីជីដូនមួយ របស់កូនក្រមុំ ហើយជនសង្ស័យរូបនេះ ខឹងក្នុងការលែងលះគ្នា រួចក៏ធ្វើសកម្មភាពដ៏សាហាវ នេះតែម្តងទៅ។

បច្ចុប្បន្នឃាតកដៃឆៅ រូបនេះស្ថិ តក្រោមការសាកសួរនៅ ឡើយពីសមត្ថកិច្ច៕(DAP)