បាត់ដំបងៈ
នគរបាលនៅតែបន្តស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ៣
នាក់ ក្នុងករណីបាញ់ប្លន់ថៅកែដើរទិញស្រូវទាំងយប់
ខណៈអ្នកភូមិកំពុងចោមរោមថ្លឹងស្រូវលក់និងយកបានលុយ២០លានរៀល
ក្នុងឃុំព្រៃត្រឡាច ខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ។
លោក ស៊ា
ធី អធិការស្រុករុក្ខគិរីបានប្រាប់ពីម្សិលមិញថា
ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់
ប្រើអាវុធអាកាស្វាយបត់មួយដើមនិងកាំភ្លើងខ្លីK-54 ចំនួន
១ដើមដែលបានប្លន់បាញ់គំរាមដណ្តើមយកថង់លុយថៅកែទិញស្រូវបាន២០
លានរៀលនោះ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន
ខណៈដែលមុខសញ្ញាសង្ស័យកំណត់បានហើយនោះ។
លោកបន្តថា៖
«ក្រុមចោរប្លន់នេះជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់
នៅខេត្តពោធិ៍សាត់ក្នុងខែមុន
ខណៈអ្នកភូមិកំពុងថ្លឹងស្រូវលក់ដូចគ្នា» ។
លោកឲ្យដឹងថា
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៩យប់
នៅភូមិព្រៃខ្លូតឃុំព្រៃត្រឡាច ស្រុករុក្ខគិរី
ខេត្តបាត់ដំបងដែលមុនហេតុការណ៍ពលរដ្ឋប្រមាណជា២០នាក់បាននៅជុំ
គ្នាថ្លឹងស្រូវដោយមានថៅកែម្នាក់នៅក្នុងនោះផង។
ខណៈនោះក្រុមចោរ៣នាក់ជិះម៉ូតូសង់ស៊េរី០១១មកឈប់រួចដេញនិងបាញ់
គំរាមភ្ជុចដីចំនួន៦គ្រាប់យ៉ាងតក់ក្រហល់តែម្តង។
លោកបន្តថា
ថៅកែស្រូវ ឡឹង ប្រុស អាយុ ៤១ឆ្នាំ នៅភូមិគោកត្រប់ ស្រុកថ្មគោល
បានទាញថង់ប្រាក់បម្រុងរត់គេចខ្លួន
តែត្រូវបក្ខពួកចោរម្នាក់ស្លៀកខោខ្មៅអាវយឺត ខ្មៅ ដៃកាន់អាវុធ K
54 ដេញដណ្តើមយកបានថង់លុយនោះហើយនាំគ្នាជិះម៉ូតូគេចចេញទៅ
ដោយមិនមាននរណាម្នាក់គ្រោះថ្នាក់ឡើយ។ លោកបន្តថា
ក្រុមចោរពុំមានពាក់ម៉ាស់បិទមុខអីទេ
ហើយក្រុមចោរទាំងនេះតាមដានដឹងមុនទើបធ្វើសកម្មភាពប្លន់តែម្ដង៕