Saturday, December 1, 2012

សម្តេចតេជោ ហ៊ុន សែន សម្ពោធ មជ្ឈមណ្ឌល «ភូមិកុមារអារុណរះ» លើកទឹកចិត្តកុមារ កំព្រា និង កុមារផ្ទុកមេរោគ អេដស៍

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជា អធិបតីភាព សម្ភោធមជ្ឈ មណ្ឌល «ភូមិកុមារអារុណរះ» សាខាទី៣ នៅខេត្តព្រះសីហនុ ក្នុងគោលបំណង ឲ្យកុមារកំព្រា កុមារដែលផ្ទុះមេរោគ អេសន៍ បានស្នាក់នៅ និងមានឱកាសរៀនសូត្រ ដូចក្មេងដទៃ ។
ថ្លែងពីក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូមឲ្យក្មួយ ចៅៗ ដែលជាក្មេងកំព្រា និងមានផ្ទុកមេរោគអេដស៍ ត្រូវមានសេចក្តីសង្ឃឹម ឡើងវិញ ក្នុងការរស់នៅ និងធ្វើការការសិក្សារៀនសូត្រ ដើម្បីក្រេប ចំណេះដឹងសំរាប់អនាគតភ្លឺស្វាង នាពេលអនាគត។
សម្តេចមានប្រសាសន៍ថា” មានឱកាសហើយ ក្មួយៗ ចៅៗ គួរឲ្យអាណិត គេផ្តល់សេចក្តីសង្ឍឹមឲ្យយើងច្រើនណាស់ អ្នកសំណាងមួយ ក្នុងចំណោមសំណាងមួយ ពាន់ មានឱកាសហើយ ត្រូវចាប់យក អ្នកខ្លះមានសំណាង ហើយបោះបង់ឱកាសហើយ ចង់យកវិញមិនងាយនោះទេ”។
សម្តេចតេជោ បានស្នើសុំឲ្យប្រជាពលរដ្ឋ អាជ្ញាធរ មានការយោគយល់ ត្រូវផ្តល់សេចក្តីស្រឡាញ់ ជាមួយកិច្ចការទាំងឡាយ រាប់ទាំងប្រជាពលរដ្ឋដែលទទួលផល កិច្ចសហប្រតិបត្តិការ ហើយអជ្ញាធរត្រូវប្រញាប់ប្រញាល់ មើលអគ្គីសនី ខិតខំយកចិត្ត ទុកដាក់ សុវត្ថិភាព សំរាប់កុមារ។
សម្តេចបន្តថា “ក្រៅពីកាបង្រៀននៅទីនេះ នៅមានការជួយដល់ភូមិកុមារ អារុណរះ ជួយដល់កុមារ ដែលងាយ រគ្រោះពី ជំងឺអេដសន៍ និងមេរោគអេដសន៍ពួក គេគ្មានកំហុស ត្រូវការថែទាំ និងទទួលបានការឧបត្ថម្ភ ក្រៅពីការថៃទាំ សេវា និងព្យាបាលមាត់ធ្មេញ” ។
កុមារទាំងនោះ បានទទួលបង្រៀន ភាសា តន្រ្តី សិល្បះ រហូតដល់២០០នាក់ មិនមែនជួយដល់កុមារក្នុងមណ្ឌលទេ គឺកុមារក្រៅក៏ទទួល បានការព្យាបាល មាត់ធ្មេញផងដែរ។
ក្នុងនោះផងដែរសម្តេចថា មានសប្បុរសជន ផ្តល់អាហារូបករណ៍ ៦០ កន្លែងដល់អារុណរះ  ពោលគឺ សាខាតាខ្មៅ ចំនួន ២០កន្លែង សៀមរាប ២០កន្លែង និងព្រះសីហនុ ២០ កន្លែងក្នុងរយៈពេល១៣ឆ្នាំ បានសេចក្តីថា សិស្សអាចរៀនរយៈពេល១៣ឆ្នាំ គិតជាទឹកប្រាក់២៧៣០០០ដុល្លារ។
ជាមួយគ្នា សម្តេចបានបញ្ជា ឲ្យអភិបាលខេត្តរៀបចំ ផ្លូវពីរខ្សែជាកៅស៊ូ ចាក់ផ្លូវត្រូវការ ពង្រីងផ្លូវងាយស្រួលក្នុង ធ្វើដំណើរមកមជ្ឈមណ្ឌលមួយនេះ។
ដោយឡែក សម្តេចបានមានប្រសាសន៍ថា ភរិយារបស់សម្តេចខកខានមិនបានមក ព្រោះសុខភាពមិនល្អ ឈឺនៅផ្ទះ។

សូមជម្រាបថា «ភូមិកុមារអារុណរះ» នេះ ជាមជ្ឈមណ្ឌលជួយសង្រ្គោះ និងចិញ្ចឹម កុមាកំព្រា ពិការ ព្រមទាំង កុមារ ដែល កំពុងផ្ទុក និងកើត មេរោគអេដស៍។ «ភូមិកុមារអារុណរះ» ត្រូវបានបង្កើតឡើង ដោយចំណាយ ថវិកាជាង ២លានដុល្លារ។
នៅក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការនេះ មានការស្វាគមន៍ និងសាទរ ព្រមទាំងចូល រួមពីប្រជាពលរដ្ឋ ជាច្រើនរយគ្រួសារ នៅក្នុងខេត្ត មន្រ្តីអាជ្ញាធរ តាមមន្ទីរសា្ថប័ននានា ព្រមទាំងកម្លាំង ប្រដាប់អាវុធជាច្រើន រូបទៀត៕(dap)

Comments system

Disqus Shortname