កញ្ញា លាង បូរ័ត្ន ប្រធានផ្នែកសេវាអតិថនរបស់ក្រុមហ៊ុន Ezecom |
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើងនេះ ប្រជាពលរដ្ឋមួយចំនួនដែលកាន់សាសនាគ្រិស្ត ក៏បានប្រារព្ធពិធីនេះឡើងផងដែរ ហើយនៅពេលដែលឱកាសនៃថ្ងៃបុណ្យគ្រិស្តម៉ាសជិតចូលមកដល់ យើងសង្កេតឃើញថា នៅតាមបណ្តាក្រុមហ៊ុន ភោជនីយដ្ឋាន បណ្ណាគារ និងកន្លែងធ្វើការមួយចំនួន មាន ការដាក់តាំងលម្អដើមគ្រិស្តម៉ាស លាយឡំនឹងភ្លើងចម្រុះពណ៌ និងសម្ភារៈលម្អផ្សេងៗ។
ទន្ទឹមនឹងនេះ អ៊ីនធើណិតក៍នឹងដើរតួនាទីសំខាន់ ក្នុងការរួមចំណែកផ្តល់នូវភាពសប្បាយរីករាយ នៅក្នុងរដូវកាលនៃថ្ងៃបុណ្យគ្រិស្តម៉ាសនេះផងដែរ ដូចជាអ្នកប្រើប្រាស់មួយចំនួន ប្រើប្រាស់ អ៊ីនធើណិតសម្រាប់ជាមធ្យោបាយ ក្នុងការដោនឡូតបទចម្រៀងគ្រិស្តម៉ាស ស្វែងរកទំនិញបញ្ចុះតម្លៃ និងតាមដានព្រឹត្តិការណ៍ថ្មីៗ កំពុងកើតឡើងនៅក្នុងអំឡុងពេលមកដល់នៃថ្ងៃបុណ្យ និងប្រើប្រាស់ ជាពិសេសសម្រាប់ការផ្ញើពាក្យជូនពរចំពោះគ្នាទៅវិញទៅមក។
យោងតាម កញ្ញា លាង បូរ័ត្ន ប្រធានផ្នែកសេវាអតិថនរបស់ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណិតឈានមុខគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ VOIP សម្រាប់ការហៅចេញទៅក្រៅប្រទេសក្នុងអំឡុងថ្ងៃបុណ្យគ្រិស្តម៉ាស មានការកើនឡើងផងដែរ ដោយអ្នកវិនិយោគ និងភ្ញៀវបរទេសមួយចំនួន នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់មធ្យោយបាយនេះ សម្រាប់ធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ មិត្តភកិ្ត និងមនុស្សជាទីស្រលាញ់ ខណៈដែលពួកគេ មិនមានវត្តមាននៅលើទឹកដីរបស់ខ្លួន។
កញ្ញា លាង បូរ័ត្ន គឺជាប្រធានផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណិតឈានមុខគេ របស់ប្រទេសកម្ពុជា ដោយផ្ដល់ខ្សែកាបអុបទិក WIMAX និងដំណោះស្រាយតាមអ៊ិនធើណិតដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ថ្មីៗនេះ Ezecom បានទិញយកក្រុមហ៊ុនខ្សែកាបអុបទិក Telcotech ដោយពង្រីកសេវាសេវាអ៊ិនធើណិតគ្របដណ្ដប់ ៩៩% នៃប្រទេស៕