ភ្នំពេញៈក្រុមហ៊ុន ផលិតសម្ភាររោងចក្រកាត់ដេរសម្លៀកបំពាក់TKGarmentCo Ltdជាក្រុមហ៊ុនឈានមុខធំជាងគេនៅប្រទេសថៃនឹងផ្លាស់ប្តូរទី តាំងផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាដើម្បីគេចពីប្រាក់ឈ្នួលខ្ពស់ ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
ភ្នំពេញបានទាក់ទងទៅក្រុម ហ៊ុនTKGarmentCo Ltd ប៉ុន្តែត្រូវបានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះដោយគ្រាន់តែ អះអាងព័ត៌មានលម្អិតអាចរកបាននៅបាងកកប៉ុស្តិ៍។
លោកThaveekij Jaturajaroenkhunប្រធានក្រុមហ៊ុនត្រូវបានស្រង់សំដីដោយអះអាងថា រោងចក្រកាត់ដេរសម្លៀកបំពាក់១០ផ្សេងទៀតក៏កំពុងដំណើរការនៃការ ប្តូរទីតាំងទៅកាន់ប្រទេសជិតខាងដែរជាពិសេសមកកម្ពុជានិងវៀតណាម ។
កាលពីខែមុនរដ្ឋាភិបាលថៃបានអនុម័តនូវសំណើមួយដើម្បី អនុវត្តការដំឡើងប្រាក់ខែអប្បបរមា៣០០បាតក្នុងមួយថ្ងៃគិតចាប់ពី ថ្ងៃទី១មករាទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
លោកចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ជាច្រើនបានប្តូរពីប្រទេសចិននិង ប្រទេសផ្សេងទៀតមកកម្ពុជាដោយសារតែការកើនឡើងតម្លៃពលកម្មខ្ពស់។
លោក បន្តថា៖ «អ្នកដឹងទេហេតុអ្វីបានជាពួកគេមកទីនេះ? ពីព្រោះតម្លៃពលកម្មរបស់ពួកគេកំពុងកើនឡើង។នៅថៃ និងវៀតណាមក៏ខ្ពស់ផងដែរខណៈប្រទេសយើងនៅតែទាបដូច្នេះពួកគេអាចមក វិនិយោគនៅទីនេះ»។
លោកបានលើកឡើងទៀតថា នៅកម្ពុជាទទួលប្រយោជន៍ពីការលើកលែងពន្ធទៅទីផ្សារអឺរ៉ុប។ លោកថ្លែងថា៖
« ម្យ៉ាងទៀតបើអ្នកកំពុងផលិតសម្លៀកបំពាក់ឬវាយនភ័ណ្ឌសម្រាប់នាំចេញ ទៅផ្សារអឺរ៉ុបអ្នកត្រូវបង់ពន្ធ ប៉ុន្តែអ្នកមិនបង់ទេពេលអ្នកមកផលិតនៅកម្ពុជា។នៅពេលនេះយើងមាន ថ្លៃពលកម្មថោក»។
លោកខេនលូអគ្គលេខាធិការសមាគមរោងចក្រកាត់ ដេរនៅកម្ពុជាបាននិយាយថា ជាទូទៅមានការចាប់អារម្មណ៍គ្រប់ឧស្សាហកម្មធនធ្ងន់ទាំងអស់ក្នុង ការប្តូរពីប្រទេសដែលមានតម្លៃពលកម្មខ្ពស់ទៅប្រទេសមានតម្លៃ ពលកម្មទាប។
លោកបន្តថា៖«អ្នកដឹងទេការអនុវត្តលើគម្រោង ប្រាក់ឈ្នួលអប្បបរមានៅថៃកាលពីពេលថ្មីៗនេះវាមិនបានផ្តល់ការ លើកទឹកចិត្តដល់រោងចក្រផលិតដែលត្រូវនៅក្នុងប្រទេសថៃទៀតទេ ហើយជាធម្មតាគេនឹងស្វែងរកមើលប្រទេសនៅជិតខាង»។
លោកស្រី Jill Tuckerប្រធានទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងរោងចក្រកាន់តែ ប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិILOបានឲ្យដឹងថា មិនត្រឹមតែនៅថៃប៉ុណ្ណោះទេ។លោកបន្តថា៖«អ្នកអាចនិយាយបានថា កម្ពុជាកំពុងផ្តល់ផលប្រយោជន៍ពីកំណើនប្រាក់ឈ្នួលអប្បបរមានៅក្នុង ប្រទេសជាច្រើនពិសេសពីប្រទេសចិន។ដូច្នេះទំនិញនៅប្រទេសចិននឹងនៅ សល់ហើយនឹងមានតម្លៃថោកជាងប្រទេសផ្សេងទៀតដូចជាប្រទេសកម្ពុជា បង់ក្លាដែសឥណ្ឌូនេស៊ីនិងប្រទេសវៀតណាម»។ លោកស្រីបន្តថា៖ «ដូច្នេះហើយបានជាយើងមើលឃើញពីការកើនឡើងផលិតកម្មដ៏ច្រើននៅ ឆ្នាំនេះ។នៅឆ្នាំនេះមានរោងចក្រថ្មីៗ៧ បានចុះឈ្មោះក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា»។
លោក ស្រីបន្ថែមទៀតថាវាមានសារៈសំខាន់ណាស់នៅពេលដែលផលិតផលយកមក ទីនេះហើយកម្ពុជានៅតែអាចរក្សាស្តង់ដារដើម្បីឲ្យស្របទៅនឹងផលិត ផលថ្មីៗ។
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ក្នុងរយៈពេល៩ខែបានកើនឡើងតិចតួចប្រហែល១០ភាគរយ ពោលគឺពី៣,១៣ពាន់លានដុល្លាររហូតដល់៣,៤៤ពាន់លានដុល្លារ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏បានប្រាប់ភ្នំពេញកាលពីលើកមុនដោយបានទទួលស្គាល់កំណើនយឺតយ៉ាវ នៃការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច។ ថ្វីបើយ៉ាងនេះក្តី លោកបានឲ្យដឹងថា បច្ចុប្បន្ន សមាគមនេះ កំពុងសម្លឹងរកមើលការនាំចេញទៅកាន់ប្រទេសអាស៊ានមួយចំនួន៕ SS(POSTKHMER)
រាយការបន្ថែមដោយ ម៉ៃ គុណមករា