Wednesday, December 5, 2012

អគ្គិសនីកម្ពុជានឹងកាត់ខ្សែបណ្តាញឆ្លងកាត់ផ្លូវ មានកម្ពស់ទាបជាង ១០ម៉ែត្រ

អគ្គិសនីកម្ពុជានឹងកាត់ខ្សែបណ្តាញឆ្លងកាត់ផ្លូវ មានកម្ពស់ទាបជាង ១០ម៉ែត្រ
ភ្នំពេញ: អគ្គិសនី​កម្ពុជា​ស្នើ​ដល់​ម្ចាស់​ខ្សែបណ្តាញ​ដែល​បាន​បំពាក់​លើ​បង្គោល​ អគ្គិសនី ទាញ​ឆ្លងកាត់​ទទឹង​វិថី ដែល​ត្រូវ​ដង្ហែ ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហា​វីរ​ក្ស​ក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ​ឆ្លងកាត់ ត្រូវធ្វើ​ការរុះរើ​ទល់​ទ្រឲ្យ​បានខ្ពស់ជាង ១០​ម៉ែត្រ ឲ្យ​បាន​មុន​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៣​។​

​អគ្គិសនី​កម្ពុជា​ បានប្រកាស​ជា​សាធារណៈ​ថា ដើម្បី​បង្កលក្ខណៈ ឲ្យ​ក្បួន​ដង្ហែ​ព្រះ បរមសព បាន​ដំណើរការ​រលូន​ល្អ ពុំមាន​ការ ទើស​ទាក់ អគ្គិសនី​កម្ពុជា​ស្នើសុំ​ដល់​ម្ចាស់ខ្សែ​ទាំងអស់ ដែល​បាន​បំពាក់​លើ​បង្គោល​អគ្គិសនី​ទាញ​ឆ្លងកាត់​ទទឹង​និ​រវិ​ថី​ ព្រះស៊ីសុវត្ថិ វិថី​បក្សី​ចាំ​ក្រុង មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ និង វិថី​សម្តេច​សុធា ជួយ​សម្រួល​ដោះស្រាយ​ទល់​ទ្រ ឲ្យ​បានកម្ពស់ជាង​១០​ម៉ែត្រ ឬ បង្វែរ មក​កប់ ក្នុង​ដី ឬ កាត់ចេញ​ឲ្យ​បាន​មុន​ថ្ងៃទី​១៥​ខែ​កម​រា​ឆ្នាំ​២០១៣​ជា​កំណត់​។​

​ នៅក្នុង​សេចក្តីប្រកាស​ជូនដំណឹង​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១២ ចុះហត្ថលេខា ដោយ​លោក ឆឹង អ៊ឺ​ង អគ្គនាយក​ស្តីទី​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា ករណី​ហួស​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ខាងលើ អគ្គិសនី​កម្ពុជា​នឹង​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ការសហការ​កាត់​សម្អាតនូវ​ខ្សែដែល​ទាញ ឆ្លងកាត់ទទឹងផ្លូវទាំងនោះ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​នោះឡើយ​។​

​សេចក្តីជូនដំណឹង​ ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ព្រះ​បរមសព​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហា​វីរ​ក្ស​ក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ នឹងត្រូវ​ដង្ហែ​ឆ្លងកាត់​តាម​និតិរ​វិថី​ព្រះស៊ីសុវត្ថិ វិថី​បក្សី​ចាំ​ក្រុង បត់​មួយ​ជុំ​វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ វិថី​សម្តេច​សុធារ ស​ឆ្ពោះ​ទៅដល់​ទីវាល​ព្រះមេរុ​ខាងជើង​ព្រះ​បរមរាជវាំង​។​

​ព្រះ​ រាជរថ​តម្កល់​ព្រះ​បរម​មញ្ជូសា​ព្រះ​បរមសព មាន​កម្ពស់​១០​ម៉ែត្រ​ហើយ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​នឹងត្រូវ​ប្រ​ព្រឺ ​ត្ត​ទៅក្នុង​សប្តាហ៍​ទីមួយ នៃ​ខែកុម្ភៈ ឆ្នាំ​២០១៣ ខាងមុខនេះ​។ នេះ​បើ​យោងតាម​លិខិត​លេខ​២៣៩​គជប​អ ចុះ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១២  របស់​គណៈកម្មាធិការ​ជាតិរៀបចំបុណ្យជាតិ និង​អន្តរជាតិ​៕(CEN)

Comments system

Disqus Shortname