អ៊ែស្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia
បានប្រកាសអំពីផលិតផលថ្មីចំនួន២ម៉ូដែលទៀត គឺ Nokia Asha 205 និង
Nokia 206 ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍អីុនធើរណេតដ៏អស្ចារ្យ
ក្នុងតម្លៃទាបសមរម្យ ។
ទូរស័ព្ទម៉ូដែលនីមួយៗខាងលើមានផ្តល់ជូនទាំងស៊ីមមួយ
ទាំងស៊ីមពីរ
និងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់បណ្តាញសង្គម
យ៉ាងសប្បាយរីករាយ ។ វាមានរូបរាងស្រស់ស្អាត
និងថ្មកាន់ភ្លើងបានយូរ ។
Slam មុខងារថ្មីធ្វើឱ្យការបញ្ជូនរូបភាព,
វីដេអូ, បទភ្លេងបានលឿនNokia Asha 205 និង Nokia 206
គឺជាផលិតផលទូរស័ព្ទដៃធម្មតាដំបូងបង្អស់ដែលមានមុខងារ Slam ពី
Nokia ។ តាមរយៈ Slam គេអាចបញ្ជូនរូបថត ចម្រៀង វីដេអូ ជាដើម
ទៅទូរស័ព្ទមិត្តភក្តិនៅក្បែរខ្លួន
ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ។ Slam
ត្រូវគ្នានឹងទូរស័ព្ទដែលមាន Bluetooth។ ប្រើមុខងារ Slam
គេពុំចាំបាច់ផ្ទឹម ឬផ្គូផ្គងគ្នាដូច Bluetooth ឡើយ
ហើយក៏មិនតម្រូវឱ្យទូរស័ព្ទដទៃមានមុខងារ Slam ដូចគ្នានោះដែរ ។
គ្រាន់តែតម្រូវឱ្យចុចពីរបីដងប៉ុណ្ណោះ រូបថត ចម្រៀង
និងវីដេអូនឹងត្រូវបញ្ជូនទៅទូរស័ព្ទដទៃយ៉ាងលឿន។
លោក Timo Toikkanen
នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែក Mobile Phone
បានលើកឡើងថា «ទូរស័ព្ទ Asha ស៊េរីថ្មីនេះ
ផ្តល់ជូនអតិថិជនដែលនិយមបណ្តាញសង្គម នូវមធ្យោបាយថ្មី
ដើម្បីសម្តែងនូវបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការរចនាម៉ូដ
ពណ៌ និងមុខងារច្នៃប្រឌិតជាច្រើនដូចជា Slam ជាដើម ។
ផលិតផលទាំង២ម៉ូដែលនេះបានត្រូវផលិតឡើងតម្រូវទៅតាមអ្វីដែល
អតិថិជនចង់បានពី Nokia នោះគឺភាពជឿជាក់ និងគុណភាព ។
មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងផ្តល់ជូននូវបទពិសោធន៍អីុនធើរណេតដ៏
ល្អប្រសើរទៀតផង
ដែលអាចជួយឱ្យអ្នកប្រើប្រាស់សន្សំពីការចំណាយលើអីុនធើរណេត» ។