ភ្នំពេញ:
នារីដ៏ស្រស់ស្អាតម្នាក់បានមកលោតចូលក្នុងទឹកទន្លេសម្លាប់ខ្លួន
ប៉ុន្តែត្រូវបានពួកយុវជនជួយសង្គ្រោះស្រង់ពីក្នុងទឹករួចប្រគល់ឲ្យ
ប៉ូលិសប៉ុស្តិ៍ផ្សារកណ្តាល១
ដើម្បីស្វែងរកឪពុកម្តាយមកទទួលយកទៅវិញ។
ហេតុការណ៍នេះ
បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ខែធ្នូ២០១២
នៅចំណុចមាត់ទន្លេសាប ខាងកើតផ្សារកណ្តាល
ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
នារីដែលប៉ង
ធ្វើអត្តឃាតបានប្រាប់ថា នាងឈ្មោះវល័ក្ខណ៍ អាយុ២៥ឆ្នាំ។
នាងព្យាយាមមិនប្រាប់ពីអសយដ្ឋានឡើយ។ នាងបញ្ជាក់ថា
នាងមានឪពុកម្តាយធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាងត្រូវបានឪពុកម្តាយកាត់កាលចោលទើបពិបាកចិត្តពេកមកលោតទឹក
សម្លាប់ខ្លួនតែម្តង។
សាក្សីបាននិយាយថា
ដំបូងគេឃើញនារីរងគ្រោះចុះពីលើម៉ូតូឌុបដោះស្បែកជើង
ហើយនៅកជើងមានពាក់ខ្សែជើងមាស
ដើរសំដៅទៅមាត់ទន្លេរួចលោតចូលទឹកតែម្តង។
ពួកយុវជនដែលដើរកម្សាន្តមាត់ទន្លេឃើញក៏ជួយស្រង់ពីក្នុងទឹកជួយ
ធ្វើចលនាបេះដូងដឹងខ្លួនក៏នាំគ្នាសែងប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍
ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅវិញ៕ (CEN)