Thursday, December 13, 2012

លោក​ជំទាវ​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន​​ ជូន​ពរ​​ខាត់ សុឃីម​ ​ តាម​ទូរ​ស័ព្ទ​​ និង​លោក​ជំទាវ​​ម៉ែន សំអន​ ចូល​រួម​​ចង​ដៃ​​​ថ្ងៃ​មង្គល​ការ

រាជ​ធានីភ្នំពេញ​ ៖ ​តា​រា​ចម្រៀង​​​​ស្រី​ក្រ​មិច​ក្រមើម​​​​នាង​ ខាត់​​ សុឃីម​ ​​បាន​ចូល​​រោង​ការ​​​​ជា​មួយ​បុរ​ស​​​​វ័យ​ក្មេង​ជាង​ខ្លួន​​​​​​​​ជិត​​១០ ​ឆ្នាំ​​​ គឺ​លោក​​​ អ៊ិន សុបញ្ញា​ ​ហៅ​អិុន សុផាណូ​​ នៅ​ថ្ងៃ​ទី​​​១២ ធ្នូ​​ ​ឆ្នាំ​​២០១២​​ ​​​​តាម​អ្វី​ដែល​នាង​គ្រោង​​ទុក​នោះ​ហើយ ។​​ប្រក​​ប​ដោយ​​​ទឹក​មុខ​ស្រស់​ថ្លា​ និង​រីក​រាយ​​​ អ្នក​នាង​ខាត់​​ សុឃីម​​​ ប្រាប់​កោះ​សន្តិ​​ភាព​​ថា អស់​រយៈពេល​​​មិន​តិច​​ឆ្នាំ​ទេ​​ ដែល​នាង​​​រង់​ចាំ​ថ្ងៃ​​​​នេះ​ ។​ ថ្ងៃ​នេះ​​​គឺ​ជា​ថ្ងៃ​​​មហា​វិសេស​​​នៅ​ក្នុង​ជី​វិត​​​​របស់​នាង​ ។​ នាង​សប្បាយ​​​​ចិត្ត​រហូត​​​ដល់​​​យំ​​​​​​ ​​​​សូម្បី​តែ​ល្ងាច​​ថ្ងៃ​ចូល​​រោង​​ការ​​​ក៏​នាង​​​ទប់​ទឹក​ភ្នែក​​​​​មិន ​ជាប់​​​ដែរ​ ។ នាង​​យំ​ឱប​​ម្តាយ​​​​​​ ឱប​​បង​ប្អូន​នាង​​​​អស់​រយៈពេល​​​​ជា​យូរ​​​ ។ សូម្បី​តែ​​ស្វា​មី​នាង​​ក៏​ទប់​ទឹក​ភ្នែក​​​​ស្ទើ​រ​​តែ​មិន​បាន​​​ដែរ​ ។​
​ ​អ្នក​នាង​ខាត់ សុឃីម​​​ ​ឱ្យ​ដឹង​ថា ​​អ្វី​ដែល​​​​នាង​សប្បាយ​​ចិត្ត​លើស​​ពី​នេះ​ទៅទៀត​នោះ​ គឺ​ដោយ​សារ​​បាន​លោក​ជំទាវ​​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន​ សែន​​ ​​ទូរ​ស័ព្ទ​ជូន​ពរ​​​​​​រូបនាង​​​ និង​ស្វា​មី​​ ​ព្រម​ទាំង​បាន​ណែ​នាំ​​​​នាង​ និង​ស្វា​មី​​​​ឱ្យ​​​​ស្រឡាញ់​​​គ្នា​អស់​មួយ​ជី​វិត​​​ ។
​ក្រៅ​ពី​នេះ​លោក​ជំទាវ​​​ម៉ែន សំអន​ ឧប​នាយក​រដ្ឋមន្ត្រី​​​​​ប្រចាំ​ការ​ បាន​​​អញ្ជើញ​ចូល​​រួម​​​​ចង​ដៃ​​​រូប​នាង​ និង​ស្វា​មី​​ដោយ​ផ្ទាល់​​​ និង​បាន​ជូន​ពរ​ដល់​រូប​នាង​​​​ផង​ដែរ​ ដែល​​នេះគឺ​ជា​​​កិត្តិ​យស​​​ដ៏​ធំ​ធេង​​​​សម្រាប់​​​រូប​​នាង​​​ និង​ស្វា​មី​​​​មិន​អាច​បំភ្លេច​បាន​​​ទេ ។​​
​តា​រា​ចម្រៀង​​​​ ក្រមិច​ក្រមើម​​​​រូប​នេះ​​​​ឱ្យ​ដឹង​​ថា ​ពិធី​មង្គល​ការ​​របស់​នាង​​​បាន​ចំ​ណាយ​ប្រាក់​​​អស់​រហូត​​​ដល់​ទៅ​​​២​ ម៉ឺន​ដុល្លារ​​​ឯ​ណោះ​​ ​ហើយ​ភ្ញៀវ​​ដែល​នាង​អញ្ជើញ​​​​​មាន​​ចំនួន​​​​៩០​តុ​ ភាគ​ច្រើន​​សុទ្ធ​តែ​​ជា​​​អ្នក​ដែល​​ស្គាល​​់​គ្នា​​​ មិន​សូវ​ជា​​​មាន​អ្នក​សិល្បៈ​​ទេ ។​​ជា​ការ​ពិត​​​ណាស់​ ជា​ច្រើន​ឆ្នាំ​​​​​មក​នេះ​​​ អ្នក​នាង​ខាត់​ សុឃីម​​​ ​រស់​នៅ​​ដោយ​​​ចំណាយ​មាត់​​​​ញាតិ​​​ និង​​​​មហា​ជន​​​​ទាក់​ទិន​​​រឿង​លេច​ឮ​​ថា ​នាង​​លួច​​​​មាន​ទំនាក់​ទំនង​ស្នេហា​​​​ក្រៅ​ឆាក​​​ជា​មួយ​​​​​​​លោក​​ចា រិទ្ធី រហូត​ដល់​​​​​​មាន​កូន​ប្រុស​ម្នាក់​​​​​ដោយ​​ឥត​ខាន់​ស្លា​​ ​។ រឿង​នេះ​​ខាត់​ សុឃីម ​​​ចេញ​មុខ​​​បដិសេធ​​ជា​រឿយៗ​​ថា ​​នាង​​​មាន​​កូន​​នេះ​មិន​​​មែន​​​​​លួច​មាន​ទំនាក់​ទំនង​ជា​​មួយ​​​ប្តី​ គេ​ទេ​ គឺ​ដោយ​សារ​​​​តែ​នាង​​​ចង់​បាន​កូន​​​ទើប​​ចាក់​មេ​​ជី​​វិត​​​ ដើម្បី​មាន​​កូន​​មិន​​ចាំ​បាច់​​មាន​ប្តី​​ ។​
​ជុំ​វិញ​​រឿង​​ អាស្រូវ និង​ពាក្យ​​​​ចចាម​អារ៉ាម​​​​ទាំង​អស់​​ត្រូវ​បញ្ចប់​​​ទៅ​វិញ​​​ ដោយ​សារ​តែ​​​​អ្នក​នាង​ខាត់​ សុឃីម​​​ និង​លោក​អិុន​ សុផាណូ​​ បាន​ចូល​រោង​ជ័យ​សំពះ​​​ផ្ទឹម​​​​ជា​មួយ​គ្នា​​​​នៅ​ថ្ងៃ​ទី​​១២ ធ្នូ ឆ្នាំ​​២០១២​​​​ ដោយ​​​​រៀប​ចំ​​​​ពិធី​​​​​​នៅ​គេ​ហ​ដ្ឋាន​​​របស់​នាង​​​​​ខាត់ សុឃីម​​​ ​នៅ​​បុរីសាន់​វេ​​​ ​​ស្ទឹង​មាន​ជ័យ ​រាជ​ធានីភ្នំពេញ ។​​​ពិធី​​​​​មង្គល​​​​​ការ​នោះ​​​ មិន​មាន​​​វត្ត​មាន​​​​របស់​​លោក​​​ចា​ រិទ្ធី​​​​ ទេ ​ហើយ​​​​ត្រូវ​​​​អ្នក​នាង​ខាត់​ សុឃីម​​ ប្រាប់​ឱ្យ​ដឹង​ថា ​នាង​មិន​​បាន​អញ្ជើញ​លោ​ក​​​ទេ ។​
ហេតុ​​​​ដែល​នាង​មិន​​អញ្ជើញ​​ គឺ​ដោយសារ​​​តែ​នាង​​​មិន​ដែល​ស្គាល់​​​ និង​មិន​ដែល​​​ទាក់​​​ទង​​ជា​មួយ​​​​លោក​​ចា រិទ្ធី​​​ ​ទេ​ ​បើ​សិន​​​​ជា​នាង​​ស្គាល់​​​ក៏​អញ្ជើញ​​​​ចូល​រួម​ដែរ​ ។​​ ​នាង​ខាត់ សុឃីម​​​ បាន​ភ្ជាប់​​​ពាក្យ​​​​ជា​មួយ​លោក​​​អិុន សុផាណូ​​​ កាល​ពី​​ថ្ងៃ​ទី ​២៣ កុម្ភៈ​ ឆ្នាំ​​២០១១​ ។ ពេល​នេះ​​នាង​​​ និង​លោក​​​​ផាណូ​​ បាន​ក្លាយ​ជា​​គូ​​ស្វា​មី​ភរិយា​​​ស្រ​ប​ច្បាប់​​​ហើយ​ ៕(KOH)

Comments system

Disqus Shortname