Sunday, December 2, 2012

រថយន្ត​ជាច្រើន​ជាប់​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​ដែលរ​លំបាក់​នៅ​ក្រៅ​ក្រុង​តូ​ក្យូ​

​ផ្នែក​នៃ​ផ្លូវ​រូង​ក្រោម​ដី​មួយ​បានរ​លំបាក់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ផ្លូវ ​ហាយវ៉េ​មួយ​នៅ​ខាងលិច​ក្រុង​តូ​ក្យូ ដោយ​រថយន្ត​មួយ​ចំនួន​កំពុង​ជាប់​​នៅពេល​ផ្សែងហុយ​ចេញពី​អគ្គិភ័យ​នៅ​ ខាងក្នុង​ដែល​បាន​រារាំង​ការងារ​ជួយសង្គ្រោះ​។​

​រូបភាព​វីដេអូ​មក​ ពី​កាម៉េរ៉ា​ខាងក្នុង​រូង​បង្ហាញពួក​អ្នក​ពន្លត់អគ្គិភ័យ​ជីក​បើក​ផ្លូវកាត់ ​គំនរ​ស៊ីម៉ង់ត៍​ដែល​បាក់​ធ្លាក់​មក​ពី​ដំបូល​ខាងលើ​នៅ​ចម្ងាយ​ប្រមាណ​៥០​ គីឡូម៉ែត្រ​ក្រៅ​រដ្ឋធានី​។​

​ទីភ្នាក់ងារ​សា​ព័ត៌មាន​អេ​ភី​និយាយថា ​រថយន្ត​ប្រមាណ​២៥​ជាប់​នៅ​ខាង​ក្នុង​ផ្លូវ​រូង​ប្រវែង​៤,៣​គីឡូម៉ែត្រ តែ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​និយាយ​ថា​មនុ​ស្ស​៧​នាក់​បាត់​ខ្លួន ២​នាក់​របួស​និង​រថយន្ត​យ៉ាងតិច​២​ជាប់​ក្រោម​គំនរ​បាក់បែក​។​

​ អ្នកនាំពាក្យ​ប៉ូលីស​បាន​និយាយថា​គេ​កំពុង​ស្វះស្វែង​រក​ព័ត៌មាន​លម្អិត​ អំពី​សភាពការណ៍​នៅ​ខាងក្នុង​រូង​នៅ​ពេល​រថយន្ត​ប៉ូលីស រថយន្ត​ពន្លត់ភ្លើង​និង​រថយន្ត​ពេទ្យ​កំពុង​ផ្តុំគ្នា​នៅ​ខាងក្រៅ​៕

Comments system

Disqus Shortname