Saturday, December 1, 2012

ក្រុម​ចោរ​ញី​ឈ្មោល​ដៃ​ឆើត​៦​នាក់​ចូល​បន្លំ​យក​លុយ​ពី​អ្នកលក់​មាស​ដូរ​លុយរាប់​ពាន់​ដុល្លារ​

​ភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣០​ ខែ​វិ​ច្ឆិ​ិ​កា​ ឆ្នាំ​២០១២​ ក្នុង​ហាង​ លក់​មាស​ប្ដូរ​ប្រាក់​ផ្ទះ​លេខ​២៦១A​ ផ្លូវ​ ២០០២​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​មាន​ចោរ​ញី​-​ឈ្មោល​៦​នាក់​បាន​ចូល​បន្លំ​លួច​លុយ​ពី​ ផ្ទះ​ខាងលើ​ បាន​ប្រាក់​ចំនួន​៥​លាន​រៀល​ និង​លុយ​ដុល្លារ​១.១៦០​ដុល្លារ​ រួច​នាំ​គ្នា​ គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​
​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​សង្ស័យ​៦​នាក់​ក្នុង​នោះ​មាន​ស្រី​៣​ បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ឈប់​នៅ​មុខ​ផ្ទះ​ រួច​ ពួក​គេ​ធ្វើ​ជា​មក​សួរនាំ​ទិញ​មាស​និង​ឥ​វ៉ា​ន់​ ផ្សេងៗ​មួយ​ចំនួន​ ។​ ខណៈ​ដែល​ជន​រង​ គ្រោះ​កំពុងនិយាយ​រៀបរាប់​អំពី​តម្លៃ​ ទំនិញ​ជាមួយ​បក្ខពួក​២-៣​នាក់​នោះ​ ស្រាប់តែ​គ្នា​គេ​២-៣​នាក់​ទៀត​បាន​ចូល​ ទៅ​លួច​យក​លុយ​ខ្មែរ​ចំនួន​៥​លាន​រៀល​ និង​លុយ​ដុល្លារ​១.១៦០​ដុល្លារ​ រួច​នាំ​គ្នា​ ជិះ​ម៉ូតូ​គេច​បាត់​ទៅ​ ។​
​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​ម៉ូតូ​ទាំង​​៣​គ្រឿង​នោះ​ចំណាំ​ បាន​តែ​ម៉ូតូ​១​គ្រឿង​ប៉ុណ្ណោះ​ គឺ​ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១៩៩៩​ ។​
​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ទូរស័ព្ទ​ប្រាប់នគរបាល​មូលដ្ឋាន​ដើម្បី​មក​ជួយ​ធ្វើ​អន្ដរាគមន៍ ​ និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ ខណៈ​ដែល​ជន​សង្ស័យ​ទាំង​៦​នាក់​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៅ​ហើយ​នោះ​ ៕(NMC)

Comments system

Disqus Shortname