Wednesday, December 5, 2012

ព្រះមហាក្សត្រី​ថៃ​មាន​សុខភាព​ខ្សោយ​ខ្លាំង​រហូត​ដល់​មិន​អាច​ចូលរួម​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

ស្តេច​ថៃ បង្ហាញ​ព្រះ​ភក្ត្រ​នៅ​យ៉​មុខ​នៃ​សាល​Anantasamakom Throne ជាមួយ​បុត្រ​របស់​ទ្រង់​ដោយ​គ្មាន​វត្ត​មាន​អគ្គមហេសី​
ការិយាល័យ​ព្រះ​រាជ្យ​វាំង​ថៃ បាន​និយាយថា ព្រះមហាក្សត្រី​យានី​ថៃ​មិន​បាន​ចូលរួម​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​ដ៏​កម្រ ​របស់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អា​ឌុល​យ៉ាដេ នៅ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​ព្រះជន្ម​៨៥ វស្សា​របស់​ព្រះអង្គ​នៅ​ទីក្រុង​បាងកក​នា​ថ្ងៃ​ពុធ​នេះ​ទេ​ដោយសារតែ​សុខភាព​ ខ្សោយ​ខ្លាំង​។​

​ក្រុម​វេជ្ជបណ្ឌិត​ដែល​បាន​កំពុងព្យា​ល​បាល​ព្រះ​ មហាក្សត្រីយានី ស៊ី​រី​គី​ត អាយុ​៨០​ព្រះវស្សា​អង្គ​នេះ បាន​ផ្តល់​យោបល់​ដល់​ព្រះអង្គ​កុំ​យាង​ទៅ​ចូលរួម​ពិធី​បុណ្យម្រើនព្រះជន្ម​ នេះ ដោយសារ​តែ​បញ្ហា​សុខភាព​ដែល​មិន​អាច​ឲ្យ​ព្រះអង្គឈរ​បាន​យូរ​នោះ​ទេ ។​

​ ព្រះ​មហាក្សត្រីយានី ស៊ី​រី​គី​ត ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​រក​ឃើញ​ការ​ហូរ​ឈាម​តិចៗ​នៅ​ក្នុង​ខួរក្បាល ​របស់​ព្រះអង្គ បន្ទាប់ពី​មាន​ជម្ងឺ​កាលពី​ខែកក្កដា​។

​កាលពី​ថ្ងៃ​ ពុធ​ជនជាតិ​ថៃ​រាប់ម៉ឺន​នាក់​បាន​មក​ជួបជុំគ្នា​នៅ​ក្រុង​បាងកក​សំរាប់​ ស្តាប់​សុន្ទរកថា​ដ៏​កម្រ​របស់​ស្តេច​ថៃ ព្រះ​ចៅ​ភូមិបុល​​អា​ឌុល​យ៉ាដេ ដែល​ជា​ព្រះមហាក្សត្រ​គ្រងរាជ្យ​យូរ​បំផុត​ក្នុង​លើក​។​

​រូបភាព​ ទូរទស្សន៍​បានបង្ហាញ​សមុទ្រ​អ្នកគាំទ្រ​ព្រះអង្គ ដោយ​ពួកគេ​ភាគច្រើន​ពាក់អាវ​លឿង​ដែលជា​និមិត្តរូប​ថ្ងៃ​ចន្ទ ជា​ថ្ងៃកំណើត​​របស់​ទ្រង់ និង​ពួក​គេ​ក៏​បាន​គ្រវី​ទង់​ស្តេច​និង​ទង់ជាតិ​ថៃ​។​

​មនុស្ស​ យ៉ាងតិ​២០​ម៉ឺន​នាក់​ត្រូវ​គេ​រំពឹងថា​បាន​ចូលរួម​ស្តាប់​សុន្ទរកថា​ចេញពី​ យ៉​មុខ​នៃ​សាល​Anantasamakom Throne​នៅមុខ​​ទីលាន​Royal Plaza​ក្នុង​ក្រុង​បាងកក​។​

​មនុស្ស​ទាំង​ហ្វូងៗ​ក៏​ឈរ​តម្រៀប​ជា​ ជួរ​តាម​ដងផ្លូវ​និង​ពួក​គេ​ស្រែក​"​ជយោ​ព្រះករុណា​!"​នៅតាម​ផ្លូវ​ដែល​ ក្បួន​រថយន្ត​ស្តេច​ធ្វើដំណើរ​​ចេញ​ពី​មន្ទីរពេទ្យ​កន្លែង​ដែល​ទ្រង់​បាន​ គង់​ព្យាបាល​ជម្ងឺ​អស់​៣​ឆ្នាំ​មកហើយ​។​

​ភូមិបុល​ដែល​បាន​គ្រងរាជ្យ ​អស់​៦៦​ឆ្នាំ បាន​ទទួលរង​ការ​ចេញ​ឈាម​ក្នុង​ខួរក្បាល​តិចតួច​កាលពី​ខែកក្កដា តែ​ចាប់​តាំងពី​គ្រា​នោះ​​មក​ព្រះអង្គ​បានបង្ហាញ​ព្រះ​ភក្ត្រ​ជាច្រើន​លើក​ រួមមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​កាលពី​ខែ​មុន​៕

Comments system

Disqus Shortname