ភ្នំពេញ៖ អង្គការ SOS ដែលមើលការខុសត្រូវ លើកុមារកំព្រា
បានចុះទៅដល់ ខេត្តស្ទឹងត្រែង ភ្លាមៗ ដើម្បីទទួលក្មេងកំព្រា ពីរនាក់បងប្អូន
ត្រូវឪពុកម្តាយស្លាប់ ដោយសារជំងឺអេដស៍ មកស្នាក់អាស្រ័យ ក្រោយពីសម្តេចតេជោ
ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានឃើញអត្ថបទចុះផ្សាយ
ដោយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល។
ថ្លែងពីក្រុងព្រះសីហនុ ក្នុងឱកាសបើក សម្ពោធមជ្ឈមណ្ឌលកុមារ “ ភូមិកុមារអារុណរះ” នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអង្គការ SOS ទទួលកុមារ កំព្រាពីរនាក់ បងប្អូនដែលត្រូវ ឪពុកម្តាយ ស្លាប់ចោលដោយសារជំងឺអេដស៍ ត្រូវកំព្រាគ្មានទីពឹង បន្ទាប់ពីសម្តេចឃើញអត្ថបទចុះផ្សាយក្នុងគេហទំព័រដើមអម្ពិល។
សម្តេចបានមានប្រសាសន៍ថា “ខ្ញុំបានឃើញ ដើមអម្ពិលចុះរឿង ក្មេងកុមារកំព្រាពីរ នាក់ត្រូវឪពុក ស្លាប់ដោយសារ ជំងឺអេដសន៍ ហើយម្តាយថ្មីៗនេះស្លាប់ដោយសារជំងឺអេដស៍ទៀត សូមអង្គការចុះទៅជួយ”។
លោកផុន ជា នាយកប្រចាំប្រទេស នៃអង្គការ SOS បានមានប្រសាសន៍ថា បច្ចុប្បន្នខាងអង្គការ បានចុះទៅទទួល កុមារកំព្រា ពីរនាក់នោះហើយស្ថិតនៅខេត្តស្ទឹងត្រែង។ លោកថា ក្មេងកំព្រាទាំងពីរ អ្នកនោះបច្ចុប្បន្ន កំពុងត្រូវបាន ត្រួតពិនិត្យឈាម និងសុខភាពជាមុនសិន។ លោកថា “មេតេ (ទូរស័ព្ទ)មកមៗពីការទទួលក្មេងកំព្រាពីរនាក់នោះនៅខេត្តស្ទឹងត្រែង ក្មេង កំព្រាទាំងពីរអ្នកនោះ បច្ចុប្បន្នកំពុងធ្វើតេស្តឈាម បើមានផ្ទុកមេរោគអេដស៍ត្រូវមករស់នៅ និងទទួលការសិក្សា នៅអង្គការអារុណរះ ដែលមើលថែកុមារផ្ទុកមេរោគអេដស៍ បើគ្មានមេរោគទេត្រូវមករស់នៅនិងទទួលការរស់នៅអង្គការ SOS ដែលមើលថែកុមារកំព្រា ជាអង្គការដៃគូហ្នឹងគ្នា”។
សូមជម្រាបថា នេះជាសំណាងដល់ក្មេងកុមារកំព្រាពីនាក់នោះដែលត្រូវបានសម្តេចតេជោហ៊ុន សែន ប្រោសប្រណី។ ហើយក៏មិនមែនមានតែកុមារតែពីរនាក់នេះដែរ ដែលត្រូវបានជួយសង្រ្គោះជីវិតពីភាពគ្មានទីពឹង ស្នាក់អាស្រ័យ ពោល គឺមានកុមារកំព្រា និងកុមារផ្ទុះមេរោគអេដស៍ជាច្រើន ត្រូវបានរដ្ឋាភិបាល និង អង្គការយកចិត្តទុកដាក់ មើលថែ ផ្តល់ការ ស្នាក់នៅ និងការរៀនសូត្រ បន្ទាប់ពីពួកគេអស់សង្ឃឹមក្នុងជីវិត ឲ្យមានក្តីសង្ឃឹមឡើងវិញ ដើម្បីអនាគតភ្លឺស្វាង នាពេលអនាគត។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ព្រហ្មលិខិត បានធ្វើឲ្យក្មេងប្រុសពីរនាក់ ក្លាយទៅជាកូនកំព្រា គ្មាននាក់ទីពឹង ក្រោយពីឪពុកដែលមានផ្ទុកមេរោគអេដស៍ បានស្លាប់មិ នដល់២ឆ្នាំ ផង ឥឡូវនេះ ត្រូវបានម្តាយ ស្លាប់ចោលទៀត។ ក្មេងប្រុសកំព្រាទាំងពីរ នាក់នោះ រស់នៅ ភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ម្នាក់ជាបងឈ្មោះ ចាន់ ចិន អាយុ១៤ ឆ្នាំ និងប្អូនប្រុសឈ្មោះ ចាន់ ថេង អាយុ ២ឆ្នាំ ។
ក្រុមអ្នកភូមិ បាននិយាយរៀបរាប់ថា ក្មេងប្រុសកំព្រា គួរឲ្យអាណិតទាំងពីរនាក់នេះ ពុំមានសាច់ញាតិណាផ្សេងទៀត ក្រៅពី ម្តាយឪពុករបស់ពួកគេដែលបានលាចាកលោក ទៅហើយនោះទេ ។
អ្នកភូមិបានរៀបរាប់ទៀតថា គ្រួសារនេះ មានជីវភាពក្រីក្រតោកយ៉ាកមែនទែន ពួកគេជាកសិករ រស់នៅក្នុងខ្ទម ដែលមាន ដំបូលធ្លុះធ្លាយ កាលពីលោក អៀន ដែលជាមេគ្រួសារ នៅរស់ គាត់ប្រកបរបរធ្វើស្រែចំការចិញ្ចឹមជីវិត ប៉ុន្តែក្រោយពី មរណភាពដោយសារជំងឺអេដស៍ពីរឆ្នាំកន្លងមកនេះ ក្នុងគ្រួសារអស់មានអ្នកទីពឹង ម្តាយក្មេងទាំងពីរនោះ បានដើរស៊ីឈ្នួល អ្នកជិតខាង រកព្រឹកខ្វះល្ងាច រស់យ៉ាងត្រដាបត្រដួស ជាមួយម្តាយ ហើយទីបំផុតម្តាយ ក៏ស្លាប់ចោល កូនប្រុសទាំង ពីរនាក់ទៀត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ៕(DAP)