សកម្មភាពជួយពន្លត់ភ្លើងឆេះផ្ទះមួយកន្លែង នៅស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។ (រូបថតៈសុខុម) |
ហេតុការណ៍ខាងលើ បានធ្វើឱ្យអ្នករស់នៅក្បែរនោះ រួមទាំងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈចំនួន២កន្លែងភ័យបះសក់។ ក្នុងរយៈពេលជាង៣០នាទីក្រោយភ្លើងក៏ត្រូវរលត់ទៅវិញ ដោយសារមានរថយន្តពន្លត់អគ្គីភ័យ ស្នងការរដ្ឋាននគបាលខេត្តស្ទឹងត្រែង ពីរគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
លោក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា មុនដំបូងភ្លើងបានឆេះ ចេញពីផ្ទះបាយយីយោឈ្មោះអ៊ូច សុភារ៉ា។ មូលហេតុឆេះ អាចសន្និដ្ឋានថា ជាចង្ក្រានដុតធ្យូងមិនបានពន្លត់ហើយទុកចោល៕(CEN)