Saturday, December 1, 2012

សុគន្ធ និសា ​បង្កើត​ការសង្ស័យ​ថ្មី​


សុគន្ធ និសា ​បង្កើត​ការសង្ស័យ​ថ្មី​
សុគន្ធ និសា​បង្កើត​ការសង្ស័យ​ថ្មី​
ភ្នំពេញ: ​កា​រស​ង្ស័​យថា​ សុគ​ន្ធ ​និសា​ អាច​នឹងមាន​ម្ចាស់​បេះដូង​ថ្មី​ បានចាប់ផ្តើម​កើតមាន នៅពេលដែល​គេ​ឃើញ​មាន​រូបនាងថត​ជាមួយ​បុរស​ខ្មែរនៅ​អាមេរិកក្នុង​ហ្វេ​ស​ប៊ុ​ ក​របស់​នាង​។ ចំណែក​លោក​ជំនោរ ដែលជា​អតីត​សង្សារ​របស់​នាង​វិញ បាន​មានប្រតិកម្មយ៉ាង​ប្រយ័ត្នប្រយែងនៅក្នុង​រឿងនេះ​។​

​ទស្សនា​វ​ ដ្តី​អង្គរធំ ​បាន​រាយការណ៍​ថា​ តារាចម្រៀង សុគន្ធ និសា បាន​បង្ហោះ​រូបភាព​សិ្ន​ទ្ធស្នាល​ជាមួយ​បុរស​ ដែល​គេ​សង្ស័យថា ជា​សង្សារ​ថ្មី​នាងនៅ​អាមេរិក ធ្វើ​ឲ្យ​មានការ​លើកឡើងថា ហាក់បីដូចជា​បាន​វាយបំបាក់​ទឹកចិត្ត​អតីត​គូស្នេហ៍​ លោក​ សុខ ជំនោរ មិន​ឲ្យគេង​យោលអ​ង្រឹ​ងទន្ទឹង​រង់ចាំ​ផ្លូវ​នាង​ទៀត​ទេ ព្រោះ​បេះដូង​នាង​បាន​បើកចំហ​ជើងមេឃ​ទទួលយក​ស្នេហា​ថ្មី​ទៀតហើយ ខណៈដែល​លោក សុខ ជំនោរ នៅតែ​ទ្រាំរង់ចាំផ្តើម​ស្នេហាជាថ្មី​នោះ​។​

​ថ្មីៗ​នេះ និសា មាន​បុរសៗ​ ទាំងចាស់ទាំង​ក្មេងស្ទាវៗ ​នៅ​អាមេរិក ចោម​ថតរូប​ជាមួយ បន្ទាប់ពី​នាង​សម្រាក​មួយ​ភ្លែត​ក្រោយពី​ការច្រៀង តែ​នាង​ពុំបាន​បណ្តែតបណ្តោយ​ខ្លួន​ឲ្យ​ស្និទ​ស្នាល​ ជាមួយ​អ្នក​ដែល​នាង​មិនសូវ​ស្គាល់​នោះទេ ខ្លាច​គេ​បន្លំ​កេង​យក​ចំណេញ ហើយ​អ្នកដែល​អាចវាចាឆ្លងឆ្លើយជាមួយ​នាង​បានយូរ ច្រើនតែ​ជាម​នុស្ស​ដែលរូបនាង​ទុកចិត្ត ឬ​ស្គាល់គ្នា​តាំង​ពីមុនមក​។​

​ ថ្វី​បើ​យ៉ាងនេះ​ក្តី ក៏មាន​រូបភាព​ខ្លះ ហាក់​បានបង្ហាញ​ពី​ការ​រាប់អាន​គ្នា​មិនធម្មតា​ ជាមួយ​បុរស​ពីរ​នាក់ ដែល​ត្រូវ​និសាដាក់​បង្ហោះ​តាមបណ្តាញសង្គម Facebook របស់​នាង ដោយ​ប្រើ​ឈ្មោះ​ផ្សេង។ ​សកម្មភាព​បែបនេះកើតមាន​បន្ទាប់​ពីមុន​នេះ ​ដោយមាន​ដំណឹង​ថា អ្នក​អាមេរិកជា​បុរស​សម្បូរ​ណ៍​ទ្រព្យធនហូរហៀរម្នាក់ បាន​តាម​ចែចង់​ដាក់​ CV​ សុំ​ស្នេហ៍​សុគន្ធ និសា តាំងពី​នាង​បាន​ចាក​ចេញទៅ​ច្រៀង​នៅ​អាមេរិក កាលពី​ជើង​ទី​១ ខែមេសា ឆ្នាំ២០១២ មកម្ល៉េះ​។​

​ក្នុង​គ្រា​ដែល សុគន្ធ និសា ហាក់បីដូចជា​បាន​បើក​ចិត្ត​ចំហ​ទូលាយ​បន្តិច​ នៅលើ Facebook មិន​លាក់លៀមនឹង​បុរសៗ ដែល​នាង​កំពុងតែនៅ​កៀក ដើម្បី​ធ្វើការ​ជ្រើសរើស​យកមក​ជួសជុល​បេះដូង​របស់​នាង នាំ​ឲ្យ​មានការ​លើកឡើងថា នេះ​ជា​ចេតនា​របស់​ស្រី​ស្អាតនិសា​តែម្តង ចង់​បំបាក់ទឹកចិត្ត​អតីត​គូស្នេហ៍ លោក សុខ ជំនោរ ឲ្យ​ឈប់​រង់ចាំ​ផ្តើម​ស្នេហ៍​ជាថ្មី​ជាមួយ​នាង​ទៀត​។​

​លោក សុខ ជំនោរ អតីត​គូស្នេហ៍ សុគន្ធ និសា ​ត្រូវបាន​ដកស្រង់​សម្តី​ដែល​និយាយថា ដោយសារតែ​មួយរយៈ​នេះ​រវល់​ពេក ទើប​លោក​មិនទាន់​ឃើញ​រូបភាព​ទាំងនោះ​។​

​ លោក សុខ ជំនោរ បាន​និយាយថា “​ខ្ញុំ​អត់​ទាន់​បានឃើញ​រូបភាព​គាត់ (​និសា​) ថត​ជាមួយ​អ្នកណា​ស្និទ្ធស្នាល​ទេ ព្រោះ​រវល់​ពេក អ៊ីចឹង​មិនទាន់​អាច​វាយតម្លៃ​បាន​សោះ​ថា ស្និទ្ធ​ស្នាល​បែបណា ដោយសារតែ​ខ្ញុំ​អត់​ទាន់​បាន​ប្រទះ​មែន​”​។​

​ប្រសិនបើបុរស​កៀកកើយ​ និសានោះ ជា​ម្ចាស់​ចិត្ត ឬ​គូស្នេហ៍​ថ្មី សុគន្ធ និសា មែន ចំពោះ​លោក  ជំនោរ គិតថា​ នេះជាការ​វាយប្រហារបំបាក់ទឹកចិត្ត​របស់​លោក ​ដើម្បី​កុំ​ឲ្យ​ចាំ​នាង​ទៀត ឬ​យ៉ាងណា​? ហើយ​លោក ជំនោរ ​ខូចចិត្ត​ទេ​?

​ កវីនិពន្ធ​ខក​ស្នេហ៍​រូបនេះ បាន​និយាយ​ការពារ​ម្ចាស់​ចិត្ត​របស់ខ្លួន​ថា “​អូ​! បើតាម​ដឹង កាលពី​បី​ឆ្នាំមុន រូប​ជិតស្និទ្ធ​អ៊ីចឹង ច្រើនតែអ្នក​ស្និទ្ធ​ស្នាលជាមួយ និសា ជា​អ្នក​ស្គាល់គ្នា​ពីមុន ហើយ​ជា​អ្នកគាំទ្រ​។ នៅ​ស្រុក​គេ ជួនកាល​ក្មេង​អាយុ​តិច​ទេ តែ​មើលទៅ​ធំ ហើយ​ជា​អ្នកគាំទ្រ ទើប​ហ៊ាន​ថតក្បែរ​គ្នា មិនមែន​ស្នេហា​ទេ តែ​អាហ្នឹង​ជា​រឿង​ប៉ុន្មាន​ឆ្នាំមុន ឥឡូវ​ខ្ញុំ​មិនដឹង​ច្បាស់​ថា គាត់ (​និសា​) ហ្នឹង​យ៉ាងម៉េច​ទេ​”​។​

​លោក ជំនោរ បាន​បញ្ជាក់ថា “​បើសិនជា​បុរស​នោះជា​អ្នកថ្មី​គាត់​មែន ខ្ញុំ​ក៏​មិន​ខូចចិត្ត​អី​ធ្ងន់ធ្ងរ​ទេ អាច​តិចតួច​ដែរ តែ​ចិត្ត​ខ្ញុំ​នៅតែ​ដូច​មុន (​ស្រឡាញ់​) តែ​មិនដឹងថា គេ​យ៉ាងម៉េច​ទេ​?”៕​ S(CEN)

Comments system

Disqus Shortname