លោក អ៊ុក រ៉ាវី សន្ដិសុខបូរីពិភពថ្មី ដែលបានឃើញពោះថ្លាន់នោះបានឲ្យដឹងថា «ខ្ញុំកំពុងយាមស្រាប់ តែឃើញពោះមួយនេះវារមក ហើយមានការភ្ញាក់ផ្អើល ក៏ហៅគ្នីគ្នាមកមើល ប៉ុន្ដែរឿងដែលចម្លែកពោះ ដ៏ធំមួយក្បាលនេះមិនព្រមវារទៅណាទេ ហើយចេះតែងក់ក្បាលរហូត»។ ក្រោយការឧទ្ទិស និងបួង សួងតាមជំនឿរបស់ពលរដ្ឋខ្មែររួចហើយ ទោះបីជាប្រជាពលរដ្ឋនាំគ្នាដេញវា ក៏វាមិនព្រមវារទៅណា ដែរ។
ក្រោយពេលឃើញវាមិនព្រមវារទៅណានោះ ម្ចាស់បូរីពិភពថ្មីសម្រេចឲ្យទាក់ទងទៅអង្គភាពអភិរក្ស សត្វ ដើម្បីជួយសង្គ្រោះ។ ក្រោយពីការពិនិត្យពោះថ្លាន់មួយក្បាលនេះ មានទម្ងន់ប្រមាណជា ១៥គីឡូ ក្រាម មានប្រវែងមួយម៉ែត្រកន្លះ ហើយពោះនោះទំនងវាចេញពីបឹងពោងពាយ បន្ទាប់ពីបឹងប្រវត្ដិសាស្ដ្រ មួយនេះ ត្រូវគេចាក់លុបស្ទើរទាំងស្រុងទៅហើយនោះ៕