ខេត្តកំពង់ចាម ៖ ប៉ូលិស និងប៉េអឹមច្រើននាក់កំពុងឡោមព័ទ្ធចោរ២នាក់ចូលប្លន់ធនាគារអេស៊ីលីដា នៅទីប្រជុំជនខាងត្បូងផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ២០១៣ ដោយចាប់បុគ្គលិកធនាគារ២នាក់ឃាត់ឃាំងនៅក្នុងអគារធនាគារធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យសមត្ថកិច្ចបើកផ្លូវ និងប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ចោរមានគ្នា២នាក់ប្រើកាំភ្លើងខ្លី១ដើម ឆ្មក់ចូលភ្ជង់បុគ្គលិកក្នុងអគារធនាគារអេស៊ីលីដា ដែលប្រចាំការនៅទីនោះ៣នាក់... ប៉ុន្តែពេលចោរកំពុងចាប់ចង និងសំឡុតសួររកលុយនោះ ស្រាប់តែមានបុគ្គលិកម្នាក់ប្រថុយរត់ចេញមកក្រៅរួចខ្លួន និងស្រែកឆោឡោផ្អើលដល់សមត្ថកិច្ច ហើយពេលនេះប៉ូលិស-ប៉េអឹមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងឡោមព័ទ្ធពួកចោរទាំង២នាក់នោះហើយ។
ការតថ្លៃគ្នាត្រូវបានគេដឹងថា ពួកចោរកំពុងបង្គាប់ឱ្យប៉ូលិសបញ្ជូនថ្នាំញៀនទៅឱ្យពួកគេប្រើប្រាស់ក្នុងធនាគារដើម្បីឱ្យពួកគេមានស្មារតីរឹងមាំតទៅទៀត...៕
ប្រភព៖ កោះសន្តិភាព