Friday, January 11, 2013

ពលរដ្ឋ​បន្ទាយ​មាន​ជ័យ​សុំ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ដោះ​ស្រាយ​ដីធ្លី

_MG_0217
ប្រជាពលរដ្ឋនៅ ​ក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​​ជ័យ​មក​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​រូប​ថតហេង ជីវ័ន


ប្រជាពលរដ្ឋ​ជាង ២៥០​គ្រួសារ​នៅ​ក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១​ខែ​មករា​នេះ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មុខ​វត្ត​បុទុម ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ជួយ​ដោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់។
នៅ​ក្នុង​ញត្តិ​ដាក់​ជូន​លោក​ នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ដីធ្លី​នៅ​ភូមិ​ថ្នល់​បត់​ចំនួន ៧២១ ហិចតា​ត្រូវ​បាន​គេ​រំលោភ​បំពាន និង​បំបាត់​ដីធ្លី គឺ​មក​ពី «មូល​ហេតុ​ដោយ​សារ​ការ​បង្កើត​ភូមិ​ថ្មី​ឈ្មោះ​ភូមិ​បឹង​ស្នោ​ចំណុះ​ឲ្យ​ឃុំ ​ស្ល​ក្រាម ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ និង​ផែនទី​រដ្ឋបាល​ថ្មី​ឆ្នាំ ២០០៨ បាន​គូរ​គ្រប​ដណ្តប់​រំលោភ​បំពាន​យក​ដីធ្លី​ភូមិ​ថ្នល់​បត់ ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ​ថែម​ទៀត»។
ញត្តិ​បន្ត​ថា ពួក​គាត់​បាន​រាយ​ការ​ជូន​ដំណឹង​ដល់​ឃុំ ស្រុក ខេត្ត និង​ដល់​លោក​ហ៊ុន ម៉ានិត ពី​ការ​បាត់​បង់​ដីធ្លី​របស់​ប្រជាជន​ភូមិ​ថ្នល់​បត់ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។
ប្រជាពលរដ្ឋ​ទាំង​នោះ ក៏​បាន​អំពាវនាវ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​មេត្តា​ជួយ​ដោះ​ស្រាយ បើ​មិន​មាន​ពួកគាត់​ខ្ញុំ​ពិត​ជា​រស់​នៅ​ដូច​ស្លាប់​ទាំង​មាន​ជីវិត គ្មាន​ដីធ្លី ដើម្បី​ចិញ្ចឹម​ជីវិត​នឹង​គេ។(postkhmer)

Comments system

Disqus Shortname