Wednesday, January 16, 2013

គេរំដោះសាកសពជនបរទេស ចេញពីផ្ទះសំណាក់ យកទៅទុកចោលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ធំក្លិនស្អុយ គ្មានអ្នកមកទទួល


សាកសព​ជនរងគ្រោះ​ ពេល​នៅក្នុង​បន្ទប់​លេខ​២៣​ នៃ​ផ្ទះសំណាក់ សាន់​សេត​ហ្គា​ដិ​ន​N2​   


បុគ្គលិក​ពេទ្យ​ចំការចេក ឬ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​មក​ថា មាន​គេ​រំ​ដោះយក​សាកសព​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ មក​ទុកចោល​នៅ​សាល​ខ្មោច​ចំនួន​ពី​យប់​បី​ថ្ងៃ​ហើយ ឥឡូវនេះ​មាន​អាកា​រៈ​ធំក្លិន​ស្អុយ​អា​សោច​សម្បើម​ណាស់ នៅ​មិនទាន់​ឃើញ​មាន​ស្ថានទូត ឬ​ក្រុមគ្រួសារ​មក​ទទួល​នៅឡើយ​ទេ​។​
​    ​
​ បុគ្គលិក​ពេទ្យ​ទាំងនោះ បាន​និយាយថា សាកសព​នេះ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់ ដឹក​ចេញ​យកមក​ទុកចោល​នៅ​សាល​ខ្មោច​នេះ យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៣ មកម្ល៉េះ រហូតមក​ដល់ពេល​ល្ងាច​ថ្ងៃទី​១៦​មករា​នេះ នៅ​មិនឃើញ​មាន​ក្រុមគ្រួសារ ឬ​ស្ថានទូត​មក​ទទួល​យកទៅ​ទេ​។​
​    ​
​លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​និយាយប្រាប់​នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៣ នេះ​ថា សាកសព​បុរស​ជនជាតិ​រុស្ស៊ី​វ័យ​ចំណាស់​ម្នាក់នេះ ត្រូវបាន​ប៉ូលិស​គេ​យកមក​ទុកចោល​នៅ​សាល​ខ្មោច​នេះ នៅ​មិនទាន់​ដឹកយក​ទៅណា​នោះទេ ឥឡូវនេះ​គាត់​មិនដឹង​ជា​គិត​បែបណា​នោះទេ​។​



សូមបញ្ជាក់ថា នៅក្នុង​របាយការណ៍​ប៉ូលិស​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ MUKHAMEDZANOV YURY អាយុ​៥៩​ឆ្នាំ ជនជាតិ​រុស្ស៊ី កាន់​លិខិតឆ្លងដែន​លេខ ៧១១១៣៣៦៦២​។ ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​បន្ទប់​លេខ​២៣ នៃ​ផ្ទះសំណាក់​សាន់​សេត​ហ្កា​ដិ​ន​N2 ស្ថិតនៅក្នុង​ក្រុមទី​២៤ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៥ ខែមករា​ឆ្នាំ​២០១៣​។
​ ដោយមាន​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​៕(CEN)

Comments system

Disqus Shortname