ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់ខ្លោងទ្វារវត្តបន្ទាយនាង ក្នុងភូមិ-ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយជ័យ។
ទោះបីជាយ៉ាងណា ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យទាំងអស់របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការីរបស់លោក លោកអ៊ី ឡុង អភិបាលស្រុកមង្គលបុរី លោកបេ ឪសីម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបុរី លោកមេបញ្ជាការកងរាជអាវុធស្រុក នគរបាលស្រុក រហូតដល់លោកប៉ុន សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមកចូលជួយយអន្តរាគមន៍ ពន្លត់ និងជួយសង្គ្រោះនេះដែរ។(CEN)
ភ្លាមៗនេះ គេមិនទាន់បានទទួលព័ត៌មានពីជនរងគ្រោះ ស្លាប់និងបាត់ខ្លួននៅឡើយទេ។ មកដល់ម៉ោង៥និង៣០នាទីល្ងាចនេះ សមត្ថកិច្ចជំនាញបានគ្រប់គ្រងត្រួតត្រាលើអគ្គីភ័យបានហើយ តែវាមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ដោយសារបញ្ហាពិបាករកទឹកយកមកបាញ់ពន្លត់។ នៅក្នុងការជួយសង្គ្រោះឃើញថាជោគជ័យនៅត្រង់ថាបានបាញ់កាត់មុខភ្លើង កុំឲ្យវារាលឆ្លង ផ្លូវជាតិលេខ៥ និងឆ្លងទៅតំបន់ដែល បានឆេះទាំងនោះ។
សូមបញ្ជាក់ថា ផ្ទះទាំង១៣ខ្នងដែលរងការបំផ្លាញដោយអគ្គីភ័យនេះ មានផ្ទះ១១ខ្នងមានម្ចាស់ស្នាក់នៅ និងផ្ទះ២ខ្នងទៀត ពុំមានម្ចាស់ស្នាក់នៅនោះទេ ព្រោះជាប់រវល់ទៅធ្វើការងារកន្លែងផ្សេង។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្ទះចរាចរណ៍មានរយៈពេលប្រហែលជាង១ម៉ោង ហើយនៅពេលនេះចរាចរបានដំណើរការជាធម្មតាឡើងវិញហើយ។
យ៉ាងណាក៏បុរសដែលជិះម៉ូតូ បង្កហេតុហេតុនោះ គេពុំដឹងថា បានគេចខ្លួនទៅទីកន្លែងណានោះទេ ព្រោះពុំបានឃើញកន្លែងកើតហេតុ៕